ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាឪពុកម្នាក់ មកពីរដ្ឋ Arizona សហរដ្ឋអាមេរិក បានសារភាព ប្រាប់មន្រ្តី ប៉ូលីស អោយដឹងថា គាត់ពិតជា បានសម្លាប់ កូនប្រុសរបស់ខ្លួន វ័យ ១៣ ឆ្នាំ ជាមួយនឹង ពូថៅ ពិត ប្រាកដមែន ក៏ព្រោះតែ គាត់បានជឿថា កូនគាត់ គឺជាបិសាច នេះបើយោង តាមការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
ស្ថិតនៅក្នុងវ័យ ៥១ ឆ្នាំ បុរស ជាឪពុកម្នាក់នេះ មានឈ្មោះ Gary Sherrill ត្រូវបានរក អោយឃើញថា ប៉ូលីស បានធ្វើការចាប់ឃាត់ខ្លួន រូបលោក កាលពី អំឡុងថ្ងៃបុណ្យ ឆ្លងឆ្នាំ កន្លងទៅនេះ ដោយនៅក្នុង នោះ គាត់ប្រឈមនឹងការ ជាប់ពន្ធនាគារ ជាច្រើនឆ្នាំ ។
រឿងឃាតកម្ម បានបែកការណ៍ បន្ទាប់ពីស្រ្តី ជាម្តាយ ជនរងគ្រោះ ក៏ដូចជា ត្រូវជា អតីតភរិយា លោក Sherrill បានទូរស័ព្ទប្តឹង ក្រោយនាង បាត់ដំណឹងកូនប្រុស របស់ខ្លួន មួយថ្ងៃ បន្ទាប់ ក្រោយពី អតីត លោកឪពុក របស់ខ្លួន យកគេទៅលេង ។ របាយការណ៍ ពី KNXV-TV គូសបញ្ជាក់អោយដឹងថា ដើម ឡើយ អតីតជា ឪពុករូបនេះ បាននិយាយថា កូនតូចរូបនោះ មិននៅក្នុងផ្ទះទេ ខណៈព្យាយាម និយាយ បដិសេធ លុះក្រោយមក បន្ទាប់ ពីអនុញ្ញាត អោយប៉ូលីស ចូលឆែកឆេរ នៅក្នុងផ្ទះ ទើបបានរកឃើញ សាកសព ក្មេងតូចតែម្តង។
គួររំឭកផងដែរថា ក្មេងតូចរូបនេះ សាកសពរបស់គេ រងរបួសជាខ្លាំង ដោយមានការចាក់ជាច្រើន កន្លែង កាប់ ជាច្រើនដង និង ដាច់រហែកសាច់ជាដើម។ លោក Steve Martos ជាពលបាលត្រី ប្រចាំតំបន់ បាន អះអាងអោយដឹងថា ជនជាប់ចោទ បានសារភាព អោយដឹងថា គាត់ពិតជា បានសម្លាប់គេ ពិតប្រាកដ ក៏ព្រោះតែគាត់ ជឿថា គេគឺជា បិសាច ខណៈពេលដែលគេ ព្យាយាម ដេញស៊ីគាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សា្កយ