CamNews

តារា 

ខួបកំណើតឆ្នាំនេះ នាង Chompoo មិនប្រាថ្នាដើម្បីខ្លួនឯង

ថៃ ៖ រឿងរ៉ាវរបស់ក្មេងប្រុស ១២ និងគ្រូបង្វឹកម្នាក់បានបាត់ខ្លួន មិនត្រឹមតែល្បីនៅតែក្នុងប្រទេសថៃនោះទេ ពោលគឺល្បីជុំវិញពិភពលោក រហូតដល់ថ្នាក់ប្រទេសនានាបានបញ្ចូនអ្នកជំនាញជាច្រើននាក់ ដើម្បីជួយតាមរកអ្នកដែលបាត់ខ្លួន នៅក្នុងរូងភ្នំ ដែលបានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍កន្លងទៅនេះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទទ្ទឹមនឹងនេះផងដែរ កាលពីយប់ថ្ងៃទី ២៨​ ខែមិថុនា កន្លងទៅនេះគឺមានមិត្តភក្តិទៅ Surprise ខួបដល់ផ្ទះ នាង Chompoo araya ដែលជាថ្ងៃគំរប់ខួបឈាងចូលអាយុ ៣៧ ឆ្នាំ ។ នៅក្នុងនោះផងដែរ តួស្រីក្នុងរឿង "I Love You Two" មិនបានបួងសួងឲ្យខ្លួនឯងនោះ ។ ក្នុងនាមជាតារាល្បីប្រចាំប្រទេសថៃ នាងបានបួងសួងឲ្យឆាប់រកឃើញ មនុស្សទាំង ១៣ នាក់ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំទាំងនោះ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat