ព័ត៌មានកីឡា៖ ជំនួបគ្នាកន្លងមករវាង Atletico Madrid នឹង Real Madrid កាលពីថ្ងៃទី ១៩ ខែសីហា គឺលទ្ធិផលបានបង្ហាញ ១-១ ប៉ុន្ដែសម្រាប់ការប្រយុទ្ធកាលពីយប់មិញ គ្រប់យ៉ាងត្រូវផ្លាស់ប្ដូទាំងស្រុង រវាងក្រុមទាំងពីរ គឺ Real Madrid ត្រូវទទួលរងការជាម៉ាសជាទីបំផុតដោយ Atletico Madrid បានបំបាក់ត្រឹមពិន្ទុ ១-០ ដូច្នេះសម្រាប់លទ្ធិផលសរុបទាំង ២ ប្រកួតគឺ ២-១ ។
ស្ថិតក្នុងការវាយប្រហាយ៉ាងគ្រោះថ្នាក់ ក្រុមទាំងពីខិតខំប្រឹងប្រែងជាខ្លាំងដើម្បីសម្រេចបានជោគជ័យ ប៉ុន្ដែជាអកុសល Real Madrid បានប្រហែសជើងបន្ដិច ក៏ត្រូវដៃគូរបស់ខ្លួនឆ្មក់បានមួយគ្រាប់ ដោយកីឡាករ Mario Mandzukic ធ្វើឲ្យសមាសភាពក្រុមត្រូវធ្លាក់ចុះ។ តែមិនជាថ្វីទេ ទោះបីជាការប្រកួតស្ថិតក្នុងការបរាជ័យក៏ដោយ ក៏ក្រុមមិនបានបាត់បង់ស្មារតីឡើយ គឺសេចក្ដីតស៊ូនៅតែបន្ដរហូតដល់នាទីចុងក្រោយនៃការប្រកួត ពិន្ទុ ១ - ០ តែប៉ុណ្ណោះ។ សម្រាប់ឱកាលនៃការសងសឹក Real Madrid នៅមានការណាត់ជួប ២ ដងទៀតដើម្បីបញ្ចេញកំហឹងនេះ។ ចំណែក Atletico Madrid វិញ មិនបានភ្លេចខ្លួនឡើយថា ឱកាស ២ ដងបន្ដ ក្រុមនឹងត្រូវប្រឈមមុខជាមួយសត្រូវ ហើយការប្រឈមមុខនេះ តើត្រូវរកវិធីសាស្រ្ដណាដែលល្អអាចទប់ទល់នឹងការប៉ុនប៉ង តែសម្រាប់ពេលនេះ ក្រុមទទួលបានលទ្ធិផលទាំងពីរប្រកួតសរុបគឺ ២-១ ដែលជាលទ្ធិផលអាច ជម្រុញឲ្យខ្លួនលើកពាន Super Cup អេស្ប៉ាញ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី