ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស រុស្ស៊ី លោក Vladimir Putin ធ្វើសេចក្តីប្រកាសផ្លូវការស្តី ពីការបង្កើតកងកម្លាំងរក្សាសន្តិសុខជាតិដ៏ថ្មីស្រឡាងមួយ ដែលទទួលបន្ទុក ក្នុង ការប្រយុទ្ធ ប្រឆាំង ទៅនឹងឧក្រិដ្ឋ ភារវកម្ម លើផ្ទៃប្រទេស។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចុះផ្សាយប៉ុន្មាន ម៉ោង មុននេះ បន្តិច ឲ្យ ដឹងថា កងកម្លាំងរក្សាសន្តិសុខថ្មីមួយនេះ គឺចាប់បដិសន្ធិចេញពីកងកម្លាំងក្រសួងមហាផ្ទៃប្រទេសរុស្ស៊ី ខណៈ នឹងត្រូវដឹកនាំដោយអតីតអង្គរក្ស លោក Putin ដែលមានឈ្មោះថា Viktor Zolotov ទទួលបន្ទុកចំបង ក្នុងការធ្វើសេចក្តីរាយការណ៍ដោយផ្ទាល់ទៅលើប្រធានាធិបតី Putin ។ អ្នកនាំពាក្យ តំណាងអោយ លោកប្រធានធិបតី Putin ឲ្យដឹងថា កងកម្លាំងសន្តិសុខថ្មីស្រឡាងមួយនេះ នឹង មានទំនួលខុសត្រូវ ផ្សេងទៀតនោះគឺ រក្សាសណ្តាប់ធ្នាប់ សាធារណៈ។
ប៉ុន្តែ លោក Dmitry Peskov អ្នកកាទូតប្រទេសរុស្ស៊ីនោះ បានបដិសេធ ទៅនឹងការបង្កើតឡើងនូវ កងកម្លាំងរក្សាសន្តិសុខលើកនេះ ខណៈបញ្ជាក់ថា ជាការបង្កើត កង កម្លាំង ដែលផ្សាភ្ជាប់ ទៅនឹង ការបោះឆ្នោតនាពេលខាងមុខនេះ អំឡុងខែ កញ្ញា ក្រុមអ្នករិះគន់បានលើកឡើងឲ្យដឹងថា លោក Putin មានភាពភ័យខ្លាច ទៅនឹងភាពចលាចល ។
គួររំឮកថា លោក Putin បានធ្វើសេចក្តីប្រកាសផ្លូវការ អំឡុងជូបប្រជុំជាមួយនឹងមន្រ្តីសន្តិសុខកំពូល ៗនៅឯវិមាន Kremlin ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី