CamNews

តារា 

សុះ ម៉ាច ហួស​ចិត្ត​នឹង​ក្មេង​ស្ទាវ​ម្នាក់ មិន​គួរ​ណា​ធ្វើ​គុណ បែរ​ជា​បាន​ទោស​ទៅ​វិញ.!

(ភ្នំពេញ)៖ប្រធានសមាគម​សិល្បករខ្មែរ លោក សុះ ម៉ាច ដែលបានចូលកាន់តំណែងនេះ​ រយៈពេលជាង១អាណត្តិមកហើយ ជារឿយៗតែងតែចុះជួយអ្នក សិល្បៈចាស់ជរា ក្រីក្រ ដោយរៃអង្គាសថវិកា តាមរយៈសមា​គម ​ដើម្បីជួយអ្នកសិល្បៈ ដែលគ្មានទីពឹង ។ សកម្មភាពលោកទាំងឡាយ សុទ្ធសឹងតែត្រូវ​បានរាប់បញ្ចូលជាសកម្មភាពគំរូ ក្នុងសង្គមដែលគួរឲ្យយកគំរូតាម ព្រោះលោកជាប្រធាន មិនអាចធ្វើអី្វមិនល្អ នាំគេមើលងាយដល់សិល្បៈទាំងមូលបានឡើយ ។


កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ វេលាម៉ោង​ប្រមាណជា១១ យប់​លោកបានបង្ហោះរឿងហួសចិត្ត ចេញពីគណនេយ្យហ្វេសបុក ថា «គួរឲ្យអស់សំណើច ​និងហួសចិត្តមែន អម្បាញ់ម៉ិញម៉ោងប្រហែលជិត11pm (១១យប់) ធ្វើដំណើរតាមផ្លូវបុរីប៉េងហួត ក្បែរតារាងបាល់ទាត់ western ឃើញប្អូនប្រុសម្នាក់ចតម៉ូតូ កន្លែងស្ងាត់កណ្តាលផ្លូវនិយាយទូរស័ព្ទ ម្នាក់ឯងដូចជាវ៉ល់ៗ ស្តាប់មិនបាន ខ្ញុំក៏អែបប្រាប់ទៅគាត់ថា កុំនិយាយទូរស័ព្ទកណ្តាលផ្លូវស្ងាត់អ៊ីចឹង មិនល្អទេ ប្រយ័ត្នមានគ្រោះថ្នាក់ និងមិនមានសុវត្ថិភាពដល់ខ្លួនទេ។ តែបែរជា មិននឹកស្មានថា គាត់ជិះម៉ូតូតាមមករករឿងខ្ញុំ ជិះជ្រែ​ឌឺពីមុខឡាន ហើយតាមធាក់ឡានរបស់ខ្ញុំ ៗមិនចង់តបគ្រាន់ តែស៊ីផ្លេប្រាប់គាត់កុំធ្វើអ៊ីចឹង បើខ្ញុំចង់ធ្វើបាបងាយណាស់ បើកឡានកៀរតែបន្តិចដួលប្រកាច់ឥឡូវ ។ តែបែរជាបានចិត្តតាមរករឿងថែមទៀត គាត់មិន ដឹងថាខ្ញុំជានរណាទេ ព្រោះយប់មើលក្នុងឡានមិនស្គាល់ ទ្រាំមិនបានដេញតាមជ្រលរៗគាត់ កុំឲ្យបានចិត្តពេក មានអីផ្តួលម៉ូតូចោលក្បែរកែង លក់នំបុ័ងសាច់ ផ្លូវសែនសុខរត់មកវាយឡានខ្ញុំទៀត ..»។

ក្នុងសារដដែលលោកបានបន្តទៀតថា« នេះប៉ះចំខ្ញុំ ចុះបើប៉ះអ្នកដទៃខ្លះ អត់មិនបាន គាត់អាចគ្រោះថ្នាក់ធំមិនខានទេយី! គិតទៅមនុស្សយើង បើមិនឲ្យមេរៀនខ្លះ មិនបានមែន! តែខ្ញុំមិនចង់មានបញ្ហាទេ ។តែសោកស្តាយខំប្រាប់អ្វីដែលល្អ បែរជាមានបញ្ហាដល់ខ្លួន ។ គិតទៅមនុស្សយើងសព្វថ្ងៃ បាត់វិញ្ញាណទៅណាអស់ហើយ? បីសាចគ្របដណ្តប់សន្ធំចិត្ត​(សណ្ដំ)និងព្រលឹងអ្នកអស់ហើយឬ..?»។

លោក សុះ ម៉ាច ហាក់បានមេរៀនដ៏ធំធេង ព្រោះមនុស្សសម័យនេះ​ មិនមែននឹកឃើញអីក៏ធ្វើទៅបាននោះទេ ព្រោះពួកគេហាក់មិនយល់ថា អ្វីល្អអ្វីអាក្រក់នោះទេ សំខាន់យកសុខរួចខ្លួន ទើបជាការប្រសើរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Sos mach Star news local news