CamNews

តារា 

រូប Lady Gaga មុននិងក្រោយពេល កែច្នៃ Photoshop

យើងតែងតែ ឃើញតារាចំរៀងល្បី Lady Gaga នៅក្នុងសំលៀកបំពាក់ និងការតុបតែងមុខប្លែកៗ ដែលធ្វើអោយយើង ពិបាកក្នុងការ តាមដាន និងស្មានមុខមាត់ ធម្មតានាងខ្លាំងណាស់ ។ ថ្មីៗនេះ មុខមាត់ មុននិងក្រោយពេល កែច្នៃរបស់នាង ត្រូវបានគេ ដាក់បញ្ចូលពាសពេញ អ៊ីនធើណេត ។


មុនពេលកែច្នៃ

រូបទាំងនោះ គឺជារូប ថ្មីៗរបស់នាង ដែលថតសំរាប់ ការផ្សាយពាិជ្ជកម្ម អោយផលិតផល Versace ។ រូបមុននិង ក្រោយពេល កែច្នៃរបស់នាង បានធ្វើអោយ ទស្សនិកជន មានការភ្ញាក់ផ្អើល ដោយ​ សារថា រូបទាំងនោះ មិនសូវមានភាព ខុសគ្នាឡើយ ។ បើយើងប្រៀបធៀប គ្នាវិញនោះ រូបទាំង ២ នេះគ្រាន់តែ ខុសគ្នាត្រង់ ពន្លឺតែប៉ុណ្ណោះ ក្រៅពីនេះ យើងនៅតែអាច មើលឃើញសម្រស់ របស់នាង ដដែល ។


ក្រោយពេលកែច្នៃ

យ៉ាងណាមិញ Lady Gaga ទទួលបានការ គាំទ្រជាខ្លាំង ជាមួយនិង អាល់ប៊ុម Artpop របស់នាង ដែលទាញយក ប្រាក់ចំណូល បានជាច្រើន តែនាងក៏ទទួល បានការរិះគន់ ជាច្រើនផងដែរដែល នៅក្នុងនោះ មានដូចជា ការអោយគេក្អូតដាក់ លើឆាកជាដើម ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer lady gaga artpop versace