CamNews

តារា 

នាយ ព្រែក ជាមួយនិងអនាគតបងថ្លៃ លើកនេះលេងឡើងចាស់ដៃម៉ង ឃើញហើយទប់សំណើចមិនបាន

ព័ត៌មានកំសាន្ត ៖ ប្រហែលជាប៉ុន្មានម៉ោងមុននេះ គូដណ្តឹងរបស់ លោក ខេង រតនៈ ហៅ នាយព្រែក ដែលជាពិធីករពូកែវោហាស័ព្ទ ចាក់ទឹកមិនលេចមួយដួង បានបង្ហោះរូបថតជាមួយនិងរូបលោក ខណៈពេលកំពុងតែធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុ​ យ៉ាងមានក្តីសុខជាលក្ខណៈគូស្នេហ៍ផ្អែមល្អែម ។

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គេធ្លាប់សង្កេតឃើញថា នាយ ព្រែក និងអនាគតបងថ្លៃគឺជិតដិតគ្នាខ្លាំងណាស់ ហើយចូលចិត្តលេងអ្វីប្លែកៗ ឲ្យមហាជនផ្ទុះសំណើចជាច្រើនដង ។ រីឯលើកនេះក៏មិនឲ្យចាញ់លើកមុនៗផងដែរ ពោលគឺ តុបតែងខ្លួនបែបប្លែកៗនិងគួរឲ្យអស់សំណើចមែនទែន ។ នាយ ព្រែក ជាមួយនិងអនាគតបងថ្លៃ និងសមាជិកគ្រួសារដទៃទៀត លើកនេះលេងឡើងចាស់ដៃម៉ង ឃើញហើយទប់សំណើចមិនបាន ។ កុំឲ្យខាតពេលយូរទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Mr prek Mak sensonita Kheng Ratanak