ព័ត៌មានអន្តរជាតិ ៖ អាកាសចរណ៍ ក្នុងប្រទេសឥណ្ឌា នឹងត្រូវរងការផាកពិន័យជាសាច់ប្រាក់ ៧៣៦ ដុល្លារ ប្រសិនបើយន្តហោះនៃក្រុមហ៊ុនប្រតិបត្តិការរបស់ពួកគេ បញ្ចេញកាកសំណល់ពីបង្គន់ខណៈ ពេលកំពុងហោះហើរ សំកាំងខ្លួនលើអាកាស នេះបើយោងតាមសេចក្តីសម្រេចពីតុលាការ ។
មានពាក្យបណ្តឹងលើកឡើងឲ្យដឹង ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រធានបទខាងដើមថា ជាក់ ស្តែងធ្លាប់មានករណីយន្តហោះទម្លាក់កាកសំណល់មនុស្ស "លាមក" ពីយន្តហោះលើអាកាស ដោយធ្លាក់ មកចំតំបន់ទីប្រជុំជន ជិតនឹងអាកាសយានដ្ឋាន ក្នុងទីក្រុង Delhi ។ បើតាមរបាយការណ៍ បញ្ជាក់ឲ្យ ដឹងថា បន្ទប់ទឹកយន្តហោះ គឺមានអាងពិសេសមួយសម្រាប់ស្តុកកាកសំនល់អ្នកដំណើរ ហើយរាល់ កាកសំណល់ដែលស្តុកទាំងនោះ នឹងត្រូវបានបំលាស់ទី យកទៅចោល ល្គិកណា យន្តហោះបានធ្វើ ការចុះចត ប៉ុន្តែបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ ទទួលស្គាល់ឲ្យដឹងថាអាងស្តុក កាកសំណល់នោះ អាចនឹងលេចធ្លាយប្រការណាមួយ នៅលើអាកាស ។ តុលាការ បានចេញការ បង្គាប់បញ្ជាឲ្យក្រុមនិយ័តករអាកាសចរណ៍ ធានាឲ្យបានថាយន្តហោះ នឹងមិនបញ្ចេញកាកសំណល់ ពីលើអាកាសជាដាច់ខាត បើមិនដូច្នេះទេ នឹងមានការផាកពិន័យជាកំហិត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី