CamNews

កីឡាអន្តរជាតិ 

Man Utd មិន​ដែល​មាន​ប្រវត្តិ​ប៉ះ Saint-Etienne ចុះ​យប់​នេះ​វិញ​ម៉េច​ដែរ ក្នុង Europa League?

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United របស់អង់គ្លេស មិនមានប្រវត្តិជួបក្រុមរបស់បារាំង Saint-Etienne នោះឡើយនាពេលកន្លងមក ខណៈដែលជំនួបដំបូងនឹងកើតនាម៉ោង ៣៖០៥នាទីទៀបភ្លឺរាត្រីនេះ ម៉ោងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក្នុងជើងទី១។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Jose Mourinho អតីតគ្រូរបស់ Chelsea នោះ រៀបទម្រង់ការពារដ៏ល្អពេលលេង ក្នុងទឹកដីពហុកីឡដ្ឋាន Old Trafford របស់ខ្លួនទាំងក្នុង Premier League ជាដើម តែក្រុមមួយនេះ កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ បណ្តោះអាសន្នក្នុងលីគលំដាប់កំពូលរបស់អង់គ្លេសនាពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ក្រុមដែលឈ្នះជើងឯក Premier League បានច្រើនជាងគេមួយនេះ បន្តអវត្តមានប្រធានក្រុម Wayne Rooney និងមិត្តរួមក្រុម Michael Carrick សម្រាប់ជើងទី១ នៃវគ្គ ៣២ក្រុមដដែល ដោយសារតែបញ្ហារបួស និងបន្តអង្គុយកៅអីខាងក្រៅទៀត ដូចពេល Man Utd យកឈ្នះក្រុមភ្ញៀវ Watford ២-០ ក្នុង Premier League កាលពីសប្តាហ៍មុន។

ចំណែកឯប្រធានក្រុម Saint-Etienne កីឡាករ Loic Perrin បានលើកឡើងថា ក្រុមរបស់លោកនឹងមិនចាញ់ទេ នៅទឹកដី Old Trafford យប់នេះ។ ថ្វីត្បិតតែ Man Utd ជាក្លឹបកំពូលពិតមែន តែមិនដូចពីមុនឡើយ ហើយកីឡាករខ្សែ ប្រយុទ្ធលេខ១ Zlatan Ibrahimovic របស់គេ ក៏ធ្លាប់ដឹងជើងខ្លះដែរ នៅពេលដែលកីឡាករស៊ុយអែតរូបនេះ លេងនៅ ក្របខណ្ឌកំពូល Ligue 1 របស់បារាំងក្នុងក្លឹប Paris Saint-Germain នោះ៕

Image result for manchester united vs saint-etienne

Michael Carrick and Wayne Rooney

Rooney (ស្តាំ) និង Carrick

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd