បន្ទាប់ពីបញ្ចេញលក់ Album " RED " ហើយទទួលបានការ គាំទ្រពេញនិយមជាច្រើន ពីសំណាក់
ទស្សនិកជនរួចមក ថ្ងៃនេះ Taylor Swift ត្រឡប់មកអង្រួនអារម្មណ៍របស់ ទស្សនិកជនសារជាថ្មីម្តង
ទៀតហើយ ។
វីដេអូចំរៀងថ្មី ដែលមានចំណងជើងថា " Red " នេះត្រូវបានថតចេញពី សកម្មភាពរបស់នាង ក្នុង
ការសំដែង Concert ជាច្រើនរបស់នាង យកមកលាយឡំបញ្ចូលគ្នា ចេញជាវីដេអូ " Red " នេះ ។
Taylor Swift ប្រាប់ថា វីដេអូចំរៀងនេះ ផ្ញើរជូនអ្នកគាំទ្រនាងទាំងអស់ ដែលមិនអាចទៅចូលរួមមើល
Concert របស់នាង ព្រោះវីដេអូនេះ ប្រមូលផ្តុំវីដេអូដែលនាង សំដែង Concert ទូទាំងពិភពលោក ៕
ដោយ ៖ លីលី
ប្រភព ៖ celebuzz