(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូ SL មួយគ្រឿង បានទៅភ្ជង់ប្លន់យកម៉ូតូម៉ាក សេ១២៥ មួយគ្រឿងទៅបាន ទាំងថ្ងៃចែស នាវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ភ្នាក់ងារ Fresh News ប្រចាំខណ្ឌឫស្សីកែវ បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ជួប សារ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅសហគ្រិនឥណទានគ្រួសារ ។ ដោយឡែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ SL កាំភ្លើងខ្លីមួយដើម។
ម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ១២៥សេរី ២០១៦ ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ 1DB-0551 ដែលការប្លន់នេះបានកើតឡើង ខណ:ជនរងគ្រោះ កំពុងជិះម៉ូតូទៅធ្វើការ។ នៅពេលនេះជនរងគ្រោះ ស្ថិតក្រោមការសាកសួរ នៅប៉ុស្តិនគរបាលគីឡូម៉ែត្រលេខ៦ ដោយទ្វារបិតជិត៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី