CamNews

តារា 

Mark Prin ទម្លាយអារម្មណ៍ពិតរបស់ Yaya ក្នុងថ្ងៃខួបកំណើតពេលគ្មានវត្តមាន Nadech!!

ថៃ ៖ ស្របពេលដែល Yaya និងលោក Nadech មិនសូវចេញកម្មវិធីជាមួយគ្នា មិនសូម្បីតែចូលរួមក្នុងថ្ងៃខួបកំណើត ក៏ស្រាប់តែលេចលឺព័ត៌មានថា អ្នកទាំងពីរបានបែកគ្នាព្រោះតែ នាង Yaya បានងាកមកទាក់ទងគ្នាជាមួយមហាសេដ្ឋីម្នាក់ឈ្មោះថា Porsche ។ 

ក្នុងនាមជាមិត្តម្នាក់ លោក Mark Prin ក៏បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា ចំពោះព័ត៌មានដែលចុះផ្សាយថា នាង Yaya មានស្នេហាជាមួយនិង លោក Porsche ខ្លួនក៏មិនបានដឹងដែរ ហើយលោកបញ្ជាក់ឲ្យទៅសួរសាមីខ្លួនឯងទៅ ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ទទ្ទឹមនឹងនេះផងដែរ នៅក្នុងថ្ងៃខួបកំណើតរបស់ នាង Yaya គឺលោក Mark Prin ក៏បានចូលរួមជាមួយនិងសង្សាររបស់ខ្លួនផងដែរ ។ ក្នុងនោះផងដែរ Mark Prin ក៏បានទម្លាយអារម្មណ៍ពិតរបស់ Yaya ក្នុងថ្ងៃខួបកំណើតពេលគ្មានវត្តមាន Nadech ថា តួស្រីក្នុងរឿង "រលកជីវីត"​មើលទៅហាក់ស្រស់ស្រាយធម្មតា បើទោះបីជាគ្មាន Nadech ក៏ដោយ ព្រោះនាងយល់ថា ថ្ងៃនោះគាត់ជាប់រវល់ថតរឿង My Love From The Star ដូច្នេះចាំជួបគ្នាពេលក្រោយការងារក៏បានដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mark prin Kimberly Yaya Nadech