CamNews

តារា 

បន្ទាប់ពីសម្រាលកូនប្រុសភ្លោះរួចហើយ ភរិយាសេដ្ឋីនាង Chompoo នឹងបន្តថតរឿងភាគមួយ ដែលមានតួប្រុសជាបុរស

កំសាន្ត ៖ មានរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា នាង Chompoo araya នឹងបន្តថតរឿងភាគទី ២ ដែលមានចំណងជើងថា "Dok Som See Thong" បន្តពីរូបរាង ចាស់ខែជាងនេះបន្តិច បន្ទាប់ពីសម្រាលកូនប្រុសភ្លោះគឺ Thunder និង Storm ។ 

មូលហេតុដែលរឿងនេះ ត្រូវបានបញ្ចប់ការថត ពីព្រោះតែតួឯកស្រីគឺនាង Chompoo araya ស្រាប់តែពពោះកូនប្រុសភ្លោះរបស់នាង ទើបស្វាមីរបស់តារាស្រីរូបនេះ សុំឲ្យផ្អាកមួយរយៈពេលសិន ។ 

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដឹកនាំរឿងនៅតែអះអាងដូចដើមថា តួឯកស្រីក្នុងរឿងនេះនឹងមិនបានផ្លាស់ប្តួរឡើយ ទោះបីជាតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ទើបសម្រាលកូនក៏ដោយ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat