CamNews

ព័ត៌មានអន្តរជាតិ 

វីវរ !! ស្រ្តីពរពោះ ឆ្លង Zika កើនឡើងសរុប ១៦នាក់ ខណៈអ្នកឆ្លង Zika ទាំងអស់មានគ្នាដល់ទៅ ៣៨៧នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ តួលេខសរុប នៃស្រ្តីមានផ្ទៃពោះ ដែលត្រូវបានរបាយការណ៍អះអាងថា បានឆ្លង វីរុស Zika នោះ មានដល់ទៅ ១៦នាក់ នៅសឹង្ហបុរី នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលក្នុង ស្រុក គូសបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃការឆ្លងវីរុស Zika នៅក្នុងស្រុក ក្នុងរយៈពេលជិត ១ខែកន្លងមកនេះ​ បន្ទាប់ពីមានការកត់សម្គាល់ដោយអាជ្ញាធរ ពាក់ព័ន្ធ។ 


ក្រុមវេជ្ជបណ្ឌិតដែលទទួលបន្ទុកឃ្លាំមើល និងព្យាបាលបណ្តាស្រ្តីមានផ្ទៃពោះដែលឆ្លងវីរុស Zika កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ក្នុងនោះ​មានការប្រឹក្សា និងការគាំទ្រជាដើម។មក ទល់នឹងថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ បើយោងតាមគេហទំព័រភ្នាក់ងារបរិស្ថានជាតិ សឹង្ហបុរី អោយ ដឹងថា តូរលេខសរុបនៃពលរដ្ឋសឹង្ហបុរី ឆ្លងវីរុស Zika នោះ កើនឡើងដល់ទៅ ៣៨៧ នាក់ហើយ ។


ឆ្លើយតបទៅនឹងសំនួរ ពីគេហទំព័រសារព័ត៌មាន Channel NewsAsia ក្រសួងសុខាភិបាល អះអាង អោយដឹងថា រយៈពេលត្រឹមតែ ១០ថ្ងៃ ពីថ្ងៃទី ៧កញ្ញា ដល់ ១៧កញ្ញា តួលេខជនសង្ស័យធ្វើតេស្ត៍ រកវីរុស Zika មាន ៦៥៨នាក់ ក្នុងនោះ ១៩៧នាក់ ជាស្រ្តីមានផ្ទៃពោះ ខណៈអ្នកឯទៀត មានរោគ សញ្ញាសង្ស័យថាឆ្លង Zika ដូច្នេះ ទើបតម្រូវអោយធ្វើតេស្តិ៍ ។ 

បន្ថែមពីលើនេះ ក្រសួងសុខាភិបាលដដែលបន្តឲ្យដឹងថា ខ្លួនកំពុងតែមានផែនការក្នុងការដាក់ចេញ នូវគម្រោងថ្នាក់ជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ នៃដំណើរវិវត្តន៍របស់ទារក ដែលមានម្តាយពរ ពោះឆ្លងវីរុស Zika ។ គួរបញ្ជាក់ថា របកគំហើញនៃការសិក្សាស្រាវជ្រាវកាលពីពេលកន្លងទៅនេះ នៅឯប្រទេសប្រេស៊ីល ពាក់ព័ន្ធនឹងជម្ងឺឆ្លង Zika នោះ អោយដឹងថា ទារកដែលមានម្តាយពរពោះ ឆ្លង Zika នោះ មានហានិភ័យខ្ពស់ក្នុងការកើតមកមានក្បាលតូចខុសពីធម្មតា ខណៈប្រឈមនឹង បញ្ហាជាច្រើនផ្សេងទៀត នៃដំណើរវិវត្តន៍ ឬលូតលាស់របស់ទារក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Zika Int news US Obama Singapore Zika