ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិរញ្ជួយដី ដែលមានកម្លាំងខ្លាំងដល់ទៅ ៧,៧ រ៉ិចទ័រ រញ្ជួយចេញពី ទីតាំងកណ្តាលនៃជម្រៅជ្រៅដល់ទៅ ២១២ គ.ម តំបន់កោះ Mariana នៃមហាសមុទ្រ ប៉ាស៊ីហ្វិកនា យប់ថ្ងៃសុក្រ វេលាម៉ោង ២១ និង ១៨នាទីនោះ បាននាំមកនូវភាពចម្រូងចម្រាស់ដល់ក្រុមអ្នកវិភាគ ក៏ដូចជាសិក្សាស្រាវជ្រាវ នេះបើយោងតាម US Geological Survey ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹង ក្រោយពីដកស្រង់ប្រភពពីភ្នាក់ងារសេវាសង្គ្រោះអាសន្នជាច្រើន ភ្នាក់ងារឲ្យដឹងថា គ្រោះរញ្ជួយដីលើកនេះ ពុំបាននាំមកនូវរលកយក្សស៊ូណាមិនោះទេ ។ The Pacific Tsunami Warning Center(PTWC) ធ្លាប់បានលើកឡើងស្តីពីការប្រកាសអាសន្នរលកយក្ស ស៊ូណាមិ ព្រោះតែកម្លាំងរញ្ជួយខ្លាំងដល់ទៅ ៧,៧ រ៉ិចទ័រ ភ្លាមៗអំឡុងពេលដែលមានគ្រោះរញ្ជួយ ដីប៉ុន្តែក្រោយមក សេវាសង្គ្រោះបន្ទាន់ថ្នាក់ជាតិ ប្រទេស ឈីលី បានលុបចោល សេចក្តីប្រកាស អាសន្នខាងលើ ថាពុំមានហានិភ័យនៃគ្រោះធម្មជាតិអ្វីនោះទេ។ ពុំទាន់មានរបាយការណ៍ ស្តីពីការ រងគ្រោះទាំងសម្បទាហេដ្ឋារចនាសម្ព័ន្ធ ឬក៏ រងរបួសក្រុមប្រជាពលរដ្ឋនៅឡើយទេ ។ គួររំឮកថា ករណីគ្រោះធម្មជាតិរញ្ជួយដីលើកនេះ បើទោះបីជាពុំទាន់មានរបាយការណ៍ រងគ្រោះ ឬរងរបួស តែបើតាមឯកសារបញ្ជាក់ឲ្យដឹងថា កម្លាំងរញ្ជួយ ដល់ទៅ ៧រ៉ិចទ័រ គឺជាកម្លាំងខ្លាំង ដែលអាចមាន សមត្ថភាពកំពូលវាយប្រហារកំទេចបណ្តាសម្បទា ហេដ្ឋារចនាសម្ព័ន្ធ និង រលកយក្សស៊ូណាមិ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ