CamNews

ព័ត៌មានអន្តរជាតិ 

៥៧នាក់ រងរបួស ក្នុងគ្រោះថ្នាក់ សាឡង់ នៅញូយ៉ក

ញូយ៉ក៖ អាជ្ញាធរក្នុងតំបន់ បានប្រាប់ស៊ិនហួថា យ៉ាងហោចណាស់ មានអ្នកដំណើរចំនួន ៥៧
នាក់ រងរបួស និងពីរនាក់ទៀត ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ នៅពេលដែល សាឡង់មួយគ្រឿង បាន
ទៅបុកនឹងផែ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា នៅកោះ ឡូវ័រ ម៉ាន់ហាតាន់ ទីក្រុង ញូយ៉ក សហ
រដ្ឋអាមេរិក ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៣
ដោយ ស្រង់សម្តីរបស់លោកស្រី ចេននីតេ សាឌីកខាន់ ប្រធានក្រសួងដឹកជញ្ជូនរបស់ទីក្រុង ថា
«កប៉ាល់ឈ្មោះ ស៊ីស្ទ្រីក វ៉លស្ទ្រីត ដឹកអ្នកដំណើរចំនួន ៣២៦នាក់ រួមទំាង ក្រុមនាវិក ៥នាក់
កប៉ាល់នេះ ចេញដំណើរពី ហាយលែន រដ្ឋ ញូជឺស៊ី នៅវេលាម៉ោង ៨ព្រឹក ហើយបើតាមគម្រោង
នឹងទៅដល់កំពង់ផែ ពែរ១១ ឈូង សមុទ្រក្រោមម៉ាន់ហាតាន់ រយៈពេល ៤៥នាទី ប៉ុន្តែរយៈពេល
៥នាទី ពេលមកដល់ផែ កប៉ាល់នោះក៏បានបុក ជាមួយនឹងចំណតD រួចបន្តទៅបុក ចំណតBទៀត
ក្នុងល្បឿន ១០ទៅ២០ ណត់។

លោកស្រីបន្តថា «មូលដ្ឋានហេតុដែលនាំឲ្យមានហេតុការណ៍នោះកើតឡើង ដោយសារតែបញ្ហា
ពិបាកក្នុងចត ហើយលោកស្រីក៏បានបដិសេធចំពោះល្បឿនធម្មតា ដែលកប៉ាល់ប្រើប្រាស់នៅ
តាមខិតជិតមកដល់កំពង់ផែ»។

ជាមួយគ្នានោះដែរ ប្រធានក្រសួងពន្លត់អគ្គីភ័យប្រចាំរដ្ឋញូយ៉ក លោក សាល់វ៉ាទ័រ កាសាណូ បាន
ប្រាប់ស៊ិន ហួថា «នៅពេលដែលមានហេតុការណ៍កើតឡើង ក្រុមជួយសង្គ្រោះបានទៅដល់កន្លែង
កើតហេតុរយៈពេល ៣នាទី។ គ្មាននរណាម្នាក់ធ្លាក់ចូលក្នុងទឹកនោះទេ អ្នកទំាងអស់គ្នាស្ថិតនៅ
លើកប៉ាល់ទំាងអស់»។

ទាក់ទិងនឹងហេតុការណ៍នោះដែរ អ្នកដំណើរចំនួន ៥៧នាក់ រងរបួស ដោយ ២នាក់ស្ថិតក្នុងអាការៈ
ធ្ងន់ធ្ងរខ្លំាង ដោយរបួសត្រង់ក្បាល ៩នាក់រងរបួសធ្ងន់ ២៩នាក់ទៀត រងរបួសដោយសារមុតកញ្ចក់
១៧នាក់របួសស្រាល។ អ្នកដែលរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ម៉ាន់ហាតាន់ ភ្លាមៗ
ខណៈអ្នកផ្សេងទៀតបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប្រូកគ្លីន។

ភ្លាមៗនោះលោក ចូសិប ប្រូណូ ប្រធានការិយាល័យគ្រប់គ្រងគ្រោះថ្នាក់បន្ទាន់ បាននិយាយថា
«មូលហេតុបណ្តាលឲ្យមាន គ្រោះថ្នាក់នេះកើតឡើងលម្អិត គឺនៅតែស្ថិតក្រោមការស៊ើបអង្កេត
បន្ត»៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ