ថៃ ៖ ក្នុងនាមជាម្តាយម្នាក់ដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែនាង Pat napapa នៅតែខិតខំព្យាយាម ដើម្បីមិនអោយកូនប្រុសរបស់ខ្លួនខ្វះខាតឡើយ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ភរិយារបស់លោក Akarakit worarojcharoendet ទទួលការងារច្រើនណាស់ ទាំងពិធីការនី សម្តែង និងចូលរួមព្រឹត្តិការណ៍ផ្សេងៗដើម្បីរកលុយទិញដោះគោអោយកូន ខណៈស្វាមីរបស់នាងនៅក្នុងពន្ធធនាគារនៅឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ នាង Pat napapa នៅតែឆ្លៀតពេលទំនេរពីការងាររបស់ខ្លួន ដើម្បីនាំកូនប្រុសចេញដើរលេងខាងក្រៅខ្លះ ។ ម្យ៉ាងវិញទៀតដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងម្តាយនិងកូនផង ព្រោះអ្នកទាំងពីរហាក់បីដូចជាមិនសូវបាននៅជិតគ្នាប៉ុន្មានទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar