CamNews

កីឡាអន្តរជាតិ 

Pep Guardiola សុំការអភ័យទោសពីបណ្ដាគណៈគ្រប់គ្រងក្លឹបនៅ អង់គ្លេសទាំងអស់ ចំពោះដំណឹងចង់ទៅគ្រប់គ្រងទីនោះ

ព័ត៌មានកីឡា៖ លោក Pep Guardiola ទើបតែបង្ហើរដំណឹងថា រូបលោក បានបដិសេធនឹងកិច្ចកុងត្រាថ្មីជាមួយក្លឹប Bayern Munich ហើយគ្រោងនឹងបង្វែទិសដៅ ទៅគ្រប់គ្រងនៅ Premier League វិញម្ដង ប៉ុន្ដែមិនទាន់ច្បាស់នៅឡើយទេ ថានឹងចូលក្លឹបណាមួយ ។ ទន្ទឹមគ្នាជាមួយនឹងដំណឹងនេះ គាត់ក៏សូម​អភ័យទោស ក្រែងលរមានការប៉ះទង្គិចដល់អារម្មណ៍ថ្នាក់គ្រប់គ្រង ទាំងអស់ ជាពិសេស ក្លឹបធំៗទាំង ៤ គឺ Man United Man City Chelsea និង Arsenal។ 

លោក Pep Guardiola បានថ្លែងថា» ឲ្យខ្ញុំសុំទោសចំពោះដំណឹងដែលកើតឡើងកន្លងមក ព្រោះនេះជាគំនិតរបស់ខ្ញុំ ហើយវាគឺជារឿងធម្មតាទេ ដែលអាជីពជាគ្រូបង្វឹកម្នាក់ កីឡាករម្នាក់ ខ្ញុំត្រូវតែចេះគោរពឲ្យដូចជា មិត្ដរួមការងារបស់ខ្ញុំដែរ។ ថ្វីត្បិតតែខ្ញុំមិនបានទទួលយកកិច្ចកុងត្រាថ្មីរបស់ Bayern Munich មែន​តែតួនាទីគ្រប់គ្រងរបស់ខ្ញុំនៅតែរឹងមាំដដែល​ឥតមានប្រែប្រួលនោះទេ​។ ហើយចំពោះគោលដៅឲ្យកាន់​តែច្បាស់ទៀតថាក្លឹបណាមួយ ខ្ញុំនឹងទៅ គឺខ្ញុំមិនអាចប្រាប់បាននោះទេ​»។

តាមដំណឹងកន្លង បានឲ្យដឹងថា លោក Pep Guardiola មានចំណាប់អារម្មណ៍ចង់​មកគ្រប់គ្រងក្នុងក្លឹប Man City ប៉ុន្ដែលទ្ធផលទៅថ្ងៃមុខមិនដឹងជាយ៉ាងណានោះទេ។ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ independent


Tags: Sport News Pep Guardiola Premier League