CamNews

តារា 

កេរ្តិ៍ឈ្មោះកាន់តែល្បី ទំនាក់ទំនងស្នេហារបស់ នាង Bella និង Weir sukollawat....

ថៃ ៖ ថ្មីៗនេះមានព័ត៌មានចុះផ្សាយថា លោក Weir Sukollawat និងនាង Bella Ranee មិនសូវមានភាពផ្អែមល្អែមដូចកាលពីមុនទេ ។ 

លោក Weir Sukollawat និយាយថា ខ្លួនមិនបានពិភាក្សាជាមួយនិងមិត្តស្រីអំពីរឿងនេះទេ ហើយគាត់សារភាពថា លោកមិនបានខឹងជាមួយនឹងអ្នកសារព័ត៌មាន ក្រោយព័ត៌មានមួយនេះត្រូវបានសាយភាយនោះឡើយ ដោយសារតែនេះមិនមែនជាលើកទីមួយនោះទេ ដែលខ្លួនបានជួបព័ត៌មានបែបនេះ ។ 

តារាសម្តែងវ័យ ៣២ ឆ្នាំ រូបនេះ បន្ថែមថា ខ្លួនអារម្មណ៍អំពីសុខភាពរបស់ Bella ranee ដោយសារតែមួយរយៈពេលនេះ នាងខិតខំប្រឹងធ្វើការយ៉ាងលំបាក ហើយពេលខ្លះកាត់ក៏បានជួបនាង ប៉ុន្តែលោកក៏មិនដែលភ្លេចផ្ញើរសារលើកទឹកចិត្ត និងគាំទ្ររូបនាងផងដែរ ។ 

Weir និយាយទៀតថា Bella ពិតជាសម្តែងបានល្អនៅក្នុងរឿង Buppae Sunniwa ហើយរឿងនោះពិតជាកំប្លែង និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee weir sukollawat