CamNews

កីឡាអន្តរជាតិ 

Sunderland ទំលាក់ Chelsea ចេញពី Capital One Cup យប់មិញនេះ (មានវីដេអូហាយឡាយ)

យ់បមិញនេះ ក្នុងក្របខណ្ឌ Capital One Cup របស់អង់គ្លេស ក្រុម Sunderland បានបើកទ្វារ ស្វាគមន៍ ក្រុមតោខៀវ Chelsea មកប្រកួត លើទឹកដីខ្លួន ។ ការប្រកួត នេះផងដែរ ស្ថិតក្នុងវគ្គ ៨ ក្រុមចុង ក្រោយដែល Man City បានយកឈ្នះ Leicester City ហើយឡើង ទៅចាំនៅ វគ្គពាក់ កណ្តាលផ្តាច់ ព្រ័ត្ររួច បាត់ទៅហើយ ។



ក្នុងតង់ទី ១ ក្រុម Sunderland ថ្ងៃនេះ លេងបានល្អ មែនទែន ដោយក្នុង តង់ទី ១ ការពារបិទ ហាម មិនអោយ គ្រាប់បាល់របស់ Chelsea ចូលក្នុង សំណាញ់ទី របស់ខ្លួន បានឡើយ ។ តែពេល ចូល មកដល់ តង់ទី ២ ដោយសារតែ ចង់ទប់ ការពារបាល់ របស់ Lampard កីឡាករ Cattermole ក៏ឈូស ទៅទប់បាល់ តែក្លាយ ទៅជាកំហុស ចូលទីខ្លួនឯង ក្នុងនាទីទី ៤៦ ។ ពិន្ទុ ០ ទល់ ១ បានបន្តរហូត ដល់អ្នកគាំទ្រ របស់ Sunderland ចាកចេញពី កីឡាដ្ឋាន បណ្តើរៗ ទៅហើយ ស្រាប់តែក្នុង នាទីទី ៨៨ កីឡាការ Borini មានឱកាស ស៊ុតបានមួយ គ្រាប់តាមស្មើវិញ ហើយក៏បន្ត ដល់នាទីបន្ថែម ក្នុង នាទីបន្ថែមទី ១១៨ កីឡាករ Ki Sung Yueng បាននាំ ជ័យជំនះ អោយក្រុម Sunderland ទំលាក់ក្រុម Chelsea ចេញពី ការប្រកួត ក្នុងលទ្ធផល ២ ទល់ ១ ៕


ដោយ ៖ កុសល
ប្រភព​ ៖ youtube 


Tags: football,  england,  capital one,  chelsea,  sunderland,  man city,  leicester