(កំពត)៖ មានករណីឃាដកម្ម ដ៏សាហាវមួយបានកើតឡើង ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាម៉ោង៦៖១៥នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយឃាតករ បានចូលទៅក្នុងផ្ទះជនរងគ្រោះ រួចយកកាំបិតកាប់ និងវាយជនរងគ្រោះស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័ម។
សមត្ថកិច្ចស្រុកកំពង់ត្រាច ប្រាប់ Fresh News ថា ជនរងគ្រោះជាឪពុកឈ្មោះ ផឹម ខន អាយុ៥៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនស្រី ឈ្មោះ ហុយ ធូ អាយុ៣៤ឆ្នាំ របួសធ្ងន់។ អ្នកទាំង២ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចនៅមិនទាន់កំណត់ បានមុខសញ្ញាជនសង្ស័យនៅឡើយ។ ប៉ុន្តែបើតាមអ្នកជិតខាង បានបង្ហើបថា ជនរងគ្រោះកន្លងមក ធ្លាប់មានទំនាស់ជាមួយ អ្នករស់នៅជិតខាងគ្នា៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី