កូរ៉េខាងត្បូងដែលបានទទួលការគាំទ្រច្រើនជាងប្រទេសកម្ពុជា និងប្រទេសប៊ូតាន ដូច្នោះក្តី
សង្ឃឹមរបស់កម្ពុជាក្នុងការកាន់កាប់កៅអីសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិ ត្រូវបានបាត់បង់។
សាធារណៈរដ្ឋកូរ៉េដែលជាប់ឆ្នោតនៅក្នុងជុំទី២ដោយទទួលបានសំឡេង១៤៩ ខណៈដែលកម្ពុជា
ដែលទទួលបានសំឡេងគាំទ្រតែ៤៣ សម្រាប់បេក្ខភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវក្លាយ
ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកប្រទេសប៊ូតានដែលទទួលបានសំឡេងគាំទ្រត្រឹមតែ២០នៅក្នុងជុំទីមួយមិនអាច ចូលរួម
នៅក្នុងការបោះឆ្នោតជុំទី២។
លទ្ធផលដែលចេញផ្សាយដោយនាយកដ្ឋានព័ត៌មានសាធារណៈនៃកិច្ចប្រជុំពេញអង្គនៃអង្គការ
សហប្រជាជាតិ នៅក្នុងជុំទីមួយ ប្រទេសកម្ពុជាទទួលសំឡេងគាំទ្រ៦២ទល់នឹង១១៦របស់កូរ៉េ
ខាងត្បូង។
ដោយ ៖ ចិន្ថា
ប្រភព ៖ PD