CamNews

តារា 

នី មុនីនាថ បែកធ្លាយ​រូបថត ថើបគ្នា​ជាមួយ​ប្រុស​ស្ងាត់ៗ

ភ្នំពេញៈ កន្លងមកតារាសម្តែងដែលមាន ប្រជាប្រិយភាព ខាងសម្រក់ទឹកភ្នែក កញ្ញា នី មុនីនាថ តែងតែបដិសេធន៍មិនមាន ទំនាក់ទំនងស្នេហា ជាមួយបុរស ណាម្នាក់ឡើយ ដោយជារឿយៗ នាងតែងតែ យកលេសថាមមាញឹក ជាមួយការងារគ្មានពេល គិតរឿងស្នេហាឡើយ ។ ប៉ុន្តែថ្មីៗនេះស្រាប់តែ មានគេផ្ញើររូបថត ២សន្លឹកមកកាន់ Looking TODAY ដោយនៅក្នុងរូបនោះ មានបុរសស្ត្រី មួយគូបង្ហាញ ភាពសិទ្ធិស្នាល ជាមួយគ្នានៅ ក្នុងបន្ទប់មួយ ដោយនៅក្នុងរូបថតនោះ គេស្គាល់យ៉ាងច្បាស់ ថាមនុស្សស្រី ក្នុងរូបនោះគឺជា តារាសម្តែងល្បីឈ្មោះ កញ្ញា នី មុនីនាថ ។

តាមរយៈរូបថត២សន្លឹកនោះ គេឃើញមាន វត្តមានពិធីការិនី និងជាតារាទឹកភ្នែក កញ្ញា នី មុនីនាថ គេងលើដៃបុរស ប្លែកមុខម្នាក់ដោយ មានការថ្នាក់ថ្នម ថើបគ្នាមើល ទៅប្រៀបដូចជា គូស្នេហ៍ដ៏ល្អូកល្អូន និងមានរូបថត មួយសន្លឹកទៀត គឺពួកគេទាំងពីរនាក់ បានអង្គុយគៀកកើយគ្នា បែបផ្អែមល្ហែមថើបគ្នា ហើយមិនតែប៉ុណ្ណោះ មានម្នាក់នៅក្នុង ចំណោមពួកគេ ទាំងពីរនាក់ បានថតរូបនោះ ទុកជាអនុស្សាវរីយ ថែមទៀតផង ។

បើតាមរូបថតទាំងពីរសន្លឹកនេះ បានស្តែងឲ្យឃើញ ថាបុរសនៅក្នុង រូបថតនេះ ប្រាកដជាមានទំនាក់ ទំនងស្នេហា ស៊ីជំរៅក្រៅឆាកឬ ក៏ជាប្រុសកំណាន់ចិត្ត តារាសម្តែង កញ្ញា នី មុនីនាថ ហើយមើលទៅបានជា នាងសុខចិត្ត ឲ្យបុរសម្នាក់នោះ មកនែបនិត្យកាយនិង ថើបអង្អែលថ្ពាល់ ដ៏រលោងរបស់នាង ទាំងដែលកន្លងមក នាងធ្លាប់តែ លាក់បាំងរឿងស្នេហា មិនឲ្យបុរសណាម្នាក់ បានប៉ះពាល់ ខ្លួនប្រាណនាង នៅក្រៅឆាកឡើយ ។ ប៉ុន្តែពេលនេះ ស្រាប់តែលេចចេញនៅ រូបថតបែប ផ្អែមល្ហែមជាមួយ បុរសប្លែកមុខ ម្នាក់ស្ងាត់ៗ តែពីរនាក់ ទាំងដែលនាងនិង គ្រួសារធ្លាប់បានបដិសេធ យ៉ាងដាច់ខាត ថានាងមិនមាន ស្នេហាជាមួយ បុរសណាម្នាក់ឡើយ តែនៅសុខៗស្រាប់ តែលេចចេញនៅ រូបថតបែបនេះទៅវិញ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម
- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន

- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ

- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath entertainment khmer star actress