CamNews

ព័ត៌មានអន្តរជាតិ 

ទស្សនានាវាដឹកយន្តហោះចម្បាំង ដ៏មហិមារបស់អង់គ្លេស ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ (Video Inside)

(អង់គ្លេស)៖ ថ្មីៗនេះចក្រភពអង់គ្លេសបានបង្ហាញនូវ វីដេអូដែលផលិតឡើងដោយកុំព្យូទ័របង្ហាញ ពីនាវាដឹកយន្តហោះចម្បាំងដ៏ធំមហិមា ដែលខ្លួនកំពុងតែធ្វើការផលិតចំនួនពីរគ្រឿង មិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រ គឺទី១មួយឈ្មោះថា The HMS Queen Elizabeth និងទី២ឈ្មោះ The HMS Prince of Wales ដែលនាវាទាំងពីរនេះ នឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹក និង អាកាស។

នាវាទាំងពីរខាងលើនេះមានប្រវែង ២៨០ម៉ែត្រ និងទម្ងន់ ៦៥,០០០តោន ដែលជាទំហំដ៏ធំអស្ចារ្យមួយ មិនធ្លាប់ត្រូវបានកសាងដោយ កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសនោះឡើយ។ យ៉ាងណាក៏ដោយ នាវាទាំងពីរគ្រឿងខាងលើនេះ មានទំហំតូចជាងនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Nimtz ដែលជានាវាធំជាងគេលើពិភពលោកតែបន្តិចប៉ុណ្ណោះ។

ចង់ដឹងថាតើនាវា ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២០ នេះមាន លក្ខណៈអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

 



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news