សារព័ត៌មានចិនបានចេញផ្សាយថា YoYo Mung (Meng Jia Hui) និង Cheng Yee Kin Ekin
លួចរៀបការស្ងាត់ៗ កាលពីថ្ងៃទី ២៨មករាកន្លងទៅ នៅក្រុងតូខ្យូប្រទេសជប៉ុន។ ពិធីអាពាហ៍
ពិពាហ៍នេះ ត្រូវបានគេរៀបចំ និងអញ្ជើញភ្ញៀវសំខាន់ៗតែ ៧តុប៉ុណ្ណោះ ដែលនេះគឺតំណាងឱ្យ
រយៈពេល៧ឆ្នាំនៃការស្រឡាញ់គ្នា របស់ពួកគេ។
គួររំលឹកថា កាលពីមួយខែមុន គូស្នេហានេះបានផ្ញើសំបុត្រអញ្ជើញមិត្តភ័ក្ដរបស់ពួកគេ ប៉ុន្ដែ
ក្នុងសំបុត្រនោះគ្រាន់តែសរសេរថានឹងធ្វើពិធីជប់លៀបតូចមួយនៅក្រុង តូខ្យូ។ អ្នកគ្រប់គ្រង
របស់ Cheng Yee Kin Ekin ថ្លែងថា ៖ "Cheng Yee Kin Ekin បានផ្ញើសារមកខ្ញុំ "មានពេល
ទំនេរឬទេ ? នៅ តូខ្យូ?" ។ ភាគច្រើនអ្នកដែលត្រូវបានអញ្ជើញ សុទ្ធតែយល់ថា វាជាពិធីជប់
លៀងពិសេសអ្វីមួយ ដោយមិនគិតថា ជាពិធីរៀបការនោះទេរបស់ Cheng Yee Kin Ekin
នោះទេ។
ព័ត៌មានពី Cheng Yee Kin Ekin បានឱ្យដឹងថា ដំបូង YoYo Mung មានបំណងចង់ប្រារព្ធ
ពិធីនេះ នៅឯផ្ទះ តាមបែបសាមញ្ញជាងនេះ។ នៅក្នុងពិធីនេះ គេឃើញកូនក្រមុំស្លៀករ៉ូបពណ៌
ខ្មៅ ជំនួសឱ្យពណ៌ស ដូចគេប្រើជាទូទៅ។
ដោយមិនអាចទប់ទឹកភ្នែកបាន Cheng Yee Kin Ekin ថ្លែងថា ៖ "យើងខ្ញុំមានសុភមង្គលណាស់
នៅពេលឈានចូលដល់ទំព័រថ្មីនៃជីវិត។ សូមអរគុណអ្នកទាំងអស់គ្នា។ ចាប់ពីពេលនេះតទៅ ខ្ញុំ
លែងនៅជាអ្នកនៅលីវទៀតហើយ"។
ដោយ ៖ សីហា
ប្រភព ៖ k14