CamNews

ប្លែកៗ 

ជំនឿ​ចម្លែក! នារី​អស់​ព្រហ្មចារី ទើប​បុរស ហ៊ាន​យក​ធ្វើ​ប្រពន្ធ

បណ្ដា​ប្រទេស​មួយចំនួន ក្នុង​ពិភពលោក ពិសេស​គឺ​តំបន់​អាស៊ី ការរកបាន​ភរិយា​ដែល​នៅមាន​ព្រហ្ម​ចារី គឺជា​រឿង​ដ៏​គួរឱ្យ​មោទនភាព និង​សប្បាយរីករាយ ដោយឡែក ជនជាតិ Uganda បែរជា​មានការ​យល់ឃើញ​ផ្ទុយ​ពីនេះ ដោយ​ពួកគេ​ជឿថា កូនក្រមុំ​ដែល​មិនទាន់​បាត់បង់​ព្រហ្មចារី គឺជា​ប្រការ​អាក្រក់​បំផុត។

នៅក្នុង​ជំនឿ​របស់​ជនជាតិ Uganda ព្រហ្មចារី គឺជា​រឿង​ខ្មៅ​ងងឹត និង​ជា​រឿង​អាក្រក់ ដោយសារ​នារី​ដែល​នៅមាន​ព្រហ្មចារី គឺជា​ស្ដ្រី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រការ​មិនល្អ អាច​នាំ​វិញ្ញាណ​អាក្រក់​តាម​ធ្វើបាប​ស្វាមី​របស់ខ្លួន ហើយ​ស្ដ្រី​ដែល​នៅមាន​ព្រហ្មចារី ក៏ត្រូវ​បាន​គេ​យល់ថា ជា​មនុស្ស​មិន​ទាន់​ពេញលក្ខណៈ។

បណ្ដា​នារី​ជនជាតិ Uganda ត្រូវ​បង្ខំចិត្ត​លះបង់​ព្រហ្មចារីទៅឱ្យ​បុរស​ផ្សេង ដើម្បី​រកបាន​ស្វាមី

ជំនឿ​ខាងលើ​នេះហើយ បាន​នាំឱ្យ​ជនជាតិ Uganda មាន​ទំនៀមទម្លាប់​ខុសគេ​មួយ គឺ “ពឹង” បុរស​ចម្លែក​ម្នាក់ ដើម្បី​បញ្ចប់​ភាព​បរិសុទ្ធ​របស់​កូនក្រមុំ មុនពេល​ផ្សំ​ដំណេក​ជាមួយ​ស្វាមី​ទើប​រៀបការ។ មានតែ​នារី​ដែល​បាត់បង់​ព្រហ្មចារី​ប៉ុណ្ណោះ​ទេ ទើប​ត្រូវគេ​ចាត់ទុកថា​ល្អ បរិសុទ្ធ​បំផុត។

ដោយសារ​តែមាន​ជំនឿ​យ៉ាង​មុតមាំ ស្ដីអំពី​បញ្ហា​អាក្រក់​ដែល​អាច​កើតមាន​លើ​ខ្លួន ទើបបានជា​បុរស​ជនជាតិ Uganda ភាគតិច​ណាស់ ដែល​ហ៊ាន​ស៊ូទ្រាំ ជួយ “បំផ្លាញ​ព្រហ្មចារី” ឱ្យ​នារី​ម្នាក់។ ដូច្នេះ​ហើយ ប្រសិន​កូន​ក​ម្លោះ​ណាមួយ រកបាន​ប្រពន្ធ​ដែល​នៅមាន​ព្រហ្មចារី នោះ​ត្រូវគេ​ចាត់ទុកថា ជា​ប្រការ​គួរឱ្យ​អា​មាស​ជាទីបំផុត​ចំពោះ​កុលសម្ព័ន្ធ​ខ្លួន។

កុលសម្ព័ន្ធ​មួយចំនួន​ផ្សេងទៀត នៅ Australia ក៏បាន​ចាត់​ព្រហ្មចារី ថា​ជា តំណាង​នៃ​ប្រការ​មិនល្អ និង​សាហាវព្រៃផ្សៃ។ ពួកគេ​យល់ថា លោហិត​របស់​នារី​នៅមាន​ព្រហ្មចារី​ក្នុង​រាត្រី​ផ្សំ​ដំណេក នឹង​ក្លាយជា​ថ្នាំពុល បំផ្លាញ​ដល់​កូនចៅ​របស់​ពួកគេ នៅ​ថ្ងៃ​អនាគត។ ដូច្នេះ ដើម្បី​រកបាន​ស្វាមី ពួក​នារី​បរិសុទ្ធ​ទាំងឡាយ ត្រូវ​បង្ខំចិត្ត បំផ្លាញ​ព្រហ្មចារី​របស់ខ្លួន។

ប៉ុន្ដែ ខុសពី Uganda នៅក្នុង​បណ្ដា​កុលសម្ព័ន្ធ​ខ្លះ​នៅ Australia ស្ដ្រី​គឺជា​អ្នកទទួលខុសត្រូវ ក្នុងការ​បំផ្លាញ​ព្រហ្មចារី ហើយ​ជាទូទៅ ស្ដ្រី​វ័យ​ចំណាស់​ដែលមាន​បទពិសោធ​ច្រើន គឺជា​អ្នក​ប្រារព្ធ​ពិធី​មួយ​ប្រកបដោយ​ភាព​មឹង​ម៉ាត់។ ក្នុង​ពិធី​បំផ្លាញ​ព្រហ្មចារី​នោះ ស្ដ្រី​វ័យ​ចំណាស់ នឹង​ប្រើប្រាស់​វត្ថុ​នានា ដូចជា​កាំបិត ឬ​ថ្ម​ជាដើម ដើម្បី​ជួយ​ឱ្យ​នារី​នៅ​បរិសុទ្ធ ក្លាយជា​នារី​អស់​ព្រហ្មចារី មុន​ថ្ងៃ​ជួប​ស្វាមី​របស់ខ្លួន។

ចំណុច​សំខាន់​មួយទៀត គឺថា នៅពេល​រៀបការ លុះត្រាតែ​ស្ដ្រី​វ័យ​ចំណាស់​នោះ បង្ហាញ​សញ្ញា​ថា ព្រហ្មចារី​ត្រូវបាន​បំផ្លាញ​រួចហើយ ទើប​នារី​ជា​កូនក្រមុំ​នោះ មាន​សិទ្ធិ​ចូល​នៅផ្ទះ​ខាង​ប្ដី​របស់​នាង​បាន។



ដោយ ៖ តារា
ប្រភព ៖ SH


Tags: Uganda virgin unbelievable wedding