ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីសាច់ ស ខ្ចី និងមានឈ្មោះល្បីទូទាំងប្រទេស នាង នាង Marian Rivera ដែលភាគច្រើនប្រជាជនខ្មែរស្គាល់នាងថា ម៉ារីម៉ា ពេលនេះបានដឹកដៃស្វាមីនិងកូនស្រីទៅលេងនៅឯប្រទេសជប៉ុន ដើម្បីបង្កើតអនុស្សាវីយ៍ល្អៗជាមួយគ្នាផងដែរ ។
ដោយយោងតាមការបង្ហោះជាច្រើនសន្លឹករបស់តារាសម្តែងស្រីរូបនេះនៅលើគណនី instagram របស់នាងបានឲ្យដឹងថា ជីវិតគ្រួសាររបស់នាងហាក់បីដូចជាមានក្តីសុខ និងភាពសប្បាយរីករាយខ្លាំង បើទោះជានាងនិងស្វាមីមិនសូវជាមានពេលវេលាឲ្យគ្នាច្រើនក៏ដោយចុះ ។
ជាងនេះទៅទៀតយើងក៏សង្កេតឃើញថា កូនស្រីរបស់ប្តីប្រពន្ធល្បីឈ្មោះ ជនជាតិហ្វីលីពីន រូបនេះហាក់មានសភាពកាន់តែស្រស់ស្អាតកាត់ទៅតាមម្តាយរបស់គេម្តងបន្តិចៗហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook