CamNews

តារា 

ស្គាល់តែនាងម៉ារីម៉ា ប៉ុន្តែប្រហែលមិនទាន់បានដឹងអាយុរបស់នាងទេមើលទៅ អាយុច្រើនណាស់ ទោះមុខក្មេងក៏ដោយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីជនជាតិហ្វីលីពីន នាង Marian Rivera ហៅ ម៉ារីម៉ា ត្រូវជាភរិយារបស់លោក Dingdong Dantes​ ដែលប្រជាជនស្គាល់ឈ្មោះលោកថា សូជីអូ សព្វថ្ងៃតារាល្បីទាំងពីរដួងនេះមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ Fans ។ 

នាង Marian Rivera ត្រូវបានប្រជាជនទាំងក្នុងនិងក្រៅប្រទេសមិនតិចទេ ដែលស្គាល់រូបនាងនិងទទួលស្គាល់នូវសម្រស់ដ៏ស្រស់ស្អាតដូចជាព្រះនាងរបស់នាង ប៉ុន្តែអ្វីដែលក្រុមអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹងនោះគឺ អាយុដ៏ពិតប្រាកដរបស់នាង ។ នាង ម៉ារីម៉ា ត្រូវបានគេដឹងថា នាងមានអាយុ ៣២ ឆ្នាំនេះ ហើយនាងកើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៨៤ ប៉ុន្តែមុខនៅក្មេងមិនគួរឲ្យទាល់តែសោះ ។ 

ចុះអ្នកគាំទ្ររបស់តារាស្រីរូបនេះគិតយ៉ាងណាដែរ អាយុនេះសាកសមជាមួយនិងវ័យរបស់នាងដែរ ឬ ទេ?








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ វីគឺភីឌៀ


Tags: Marian Rivera Dingdong Dantes