CamNews

តារា 

ការពិតមកពីចឹងតើទើបនាង ម៉ារីម៉ា មិនចង់យកកូនតែម្នាក់

ហ្វីលីពីន ៖ យោងតាមប្រភពផ្លូវការបានឲ្យដឹងថា តារាសម្តែងស្រីជនជាតិហ្វីលីពីន នាង Marian Rivera គឺជាកូនទោលនៅក្នុងគ្រួសារ ដូច្នេះហើយទើបយល់អារម្មណ៍ច្បាស់ថា ការដែលគ្មានបងប្អូនលេងជាមួយមានអារម្មណ៍បែបណា ។​

សព្វថ្ងៃតារាស្រីរូបនេះបានរៀបការរួចហើយជាមួយនិងលោក Dingdong Dantes ហើយក៏មានកូនស្រីម្នាក់នឹងគេផងដែរ ។ ប្រភពដដែលបន្តទៀតថា នៅក្នុងថ្ងៃទី ១២ ខែសីហា ខាងមុខនេះ គឺត្រូវជាថ្ងៃកំណើតរបស់នាងម៉ារីម៉ា ឈានចូលវ័យ ៣៤ ឆ្នាំ ដូច្នេះហើយនាងមិនចង់ពន្យារក្នុងការយកកូនម្នាក់ទៀតឲ្យបានឆាប់ៗ ។ 

ព្រោះតែខ្លួនឯងជាកូនទោល មិនមានបងប្អូនលេងជាមួយ ដូច្នេះហើយទើបនាង Marian Rivera យល់អារម្មណ៍នេះយ៉ាងច្បាស់ ព្រមទាំងមិនចង់ឲ្យកូនរបស់នាង មានអារម្មណ៍ដូចដែលនាងធ្លាប់បានទទួល ។ 

ដូច្នេះហើយនៅក្នុងថ្ងៃខួបកំណើតក្នុងខែសីហា ខាងមុខនេះ អ្នកម្តាយរូបស្អាតមួយដួងនេះ ប្រកាសត្រង់ៗថា ខ្លួនចង់បានកូនម្នាក់ទៀតពីស្វាមីរបស់នាងតែម្តង ៕



ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ សុីប៊ីអិន 


Tags: Marian Rivera Dingdong Dantes