ហ្វីលីពីន ៖ យោងតាមការបង្ហោះរបស់ តារាសម្តែងហ្វីលីពីន គឺ លោក Dingdong Dantes ដែលប្រជាជនកម្ពុជាយើងស្គាល់លោកថា សូជីអូ ដែលជាស្វាមីរបស់នាង ម៉ារីម៉ា បានជំនួសមុខឲ្យប្រពន្ធ សូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រការសម្តែងរបស់ភរិយារបស់លោក កាលពីថ្ងៃទី ១២ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ នៅឯប្រទេសហ្វីលីពីន ។
តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះ បានលើកឡើងនៅក្នុងគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "កាលពីយប់មិញនេះ ខ្ញុំបានអមដំណើរជាមួយភរិយាខ្ញុំដើម្បី ថ្លែងអំណរគុណទៅដល់នាយករដ្ឋមន្រ្តីហ៊ុនសែន ចំពោះការគាំទ្រ Filipino shows របស់ពួកយើង ហើយខ្ញុំពិតជាមានមោទនភាពចំពោះឧត្តមភរិយារបស់ខ្ញុំចំពោះការងាររបស់គាត់ពិតមែន ហើយពេលនេះនាងក៏អាចទាក់ទងជាមួយនិងទស្សនិកជន ដែលជា Fans ជិតខាង ដែលជាប្រទេសនៅអាសុីយើងផងដែរ។ ខ្ញុំបាទក៏សូមជំនួសមុខឲ្យភរិយាថ្លែងអំណរគុណជាថ្មីម្តងទៀត ទៅដល់ការចូលរួមដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងយប់នោះផងដែរ" ៕
ប្រែសម្រួល ៖ គន្ធា