CamNews

តារា 

កូនប្រុសពៅរបស់នាង ម៉ារីម៉ា ស្រស់ស្អាតមិនចាញ់ឪពុកម្តាយ

ហ្វីលីពីន ៖ តារាសម្តែងស្រីនាង Marian Rivera ត្រូវបានគេស្គាល់ថា នាងគឺជាកូនទោលនៅក្នុងគ្រួសារ ហើយនាងធ្លាប់បង្ហើបប្រាប់មហាជនថា គ្រួសារនាងស្ងប់ស្ងាត់ណាស់ ដូច្នេះហើយទើបនាងចង់បង្កើតគ្រួសារមួយខ្លួនឯង ។ 

កាលពីសប្តាហ៍មុននេះ លោក Dingdong Dantes ដែលជាស្វាមីរបស់នាង Marian Rivera បានបង្ហោះរូបថតជាច្រើនសន្លឹក និងអរគុណដល់ហ្វេនៗជាច្រើនសម្រាប់ការជូនពរឲ្យភរិយារបស់ខ្លួន ។ ហើយលោកបន្តទៀតថា ភរិយានិងកូនប្រុសពៅរបស់ខ្លួនគឺសម្រាលមកមានសុវត្ថិភាពទាំងម្តាយនិងកូន ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង ម៉ារីម៉ា សព្វថ្ងៃនេះមានកូនពីរនាក់ ម្នាក់ស្រី និងម្នាក់ទៀតគឺជាកូនប្រុស ។ មួយវិញទៀត តារាសម្តែងស្រីរូបនេះទទួលបានខមមិនសឹងតែដូចៗគ្នាថា កូនប្រុសពៅរបស់នាង ម៉ារីម៉ា ស្រស់ស្អាតមិនចាញ់ឪពុកម្តាយគេនោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Marian Rivera Dingdong Dantes