កូរ៉េខាងត្បូង ៖ បន្ទាប់ពីរញ្ជួយដីនៅ អ៊ូលសាន់ ពូសាន ព្យុះទីហ្វុង និងទឹកជំនន់កំពុង វាយប្រហារប្រទេសកូរ៉េ នៅតាមបណ្តាខេត្ត មួយចំនួននៅជាប់មាត់សមុទ្រ។
អ្នកសារព័ត៌មានជាច្រើនបានអំពាវនាវ សូមឲ្យបងប្អូន ពលករពលការនី និង ជនរួមជាតិខ្មែរ ដែល រស់នៅប្រទេសកូរ៉េ មេត្តាប្រុងប្រយ័ត្នខ្ពស់។ជាពិសេសអ្នកជាប់តំបន់មាត់សមុទ្រ និង តំបន់ដែលធ្លាប់កើតមហន្តរាយនេះ ។
គួរបញ្ជាក់ឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់ នៅភាគខាងត្បូងប្រទេសកូរ៉េ រីឯព្យុះទីហ្វុង ក៏បន្តបក់បោក ធ្វើអោយរលកទឹកសមុទ្រ មានកំពស់ខ្ពស់ ស្ថិតក្នុងភាពប្រកាសអាសន្ន ដែលបណ្ដាលឲ្យទឹកសមុទ្រ ហៀរជន់លិចមួយភាគធំនៃទីក្រុងពូសាន និងឃ្យង់ជូ។
គិតមកត្រឹមម៉ោង៥ ល្ងាច (ម៉ោងក្នុងតំបន់) ផ្ទះសម្បែង ផ្លូវថ្នល់ សំណង់អាគារធំៗ ចំណតឡានក្រុង ចំណតរថភ្លើង ជា ច្រើនកន្លែង ត្រូវបានកាត់ផ្ដាច់ និង ផ្អាកជាបណ្ដោះអាសន្នដោយ ទឹកជំនន់ ពីសមុទ្រ ដែលកំពុងលុកលុយទីក្រុង អ៊ូលសាន់(울산) ភាគខាងត្បូងប្រទេសកូរ៉េ ។
រដ្ឋាភិបាល និង អាជ្ញាធរ កំពុង បញ្ជូន ភ្នាក់ងារជំនាញ ទៅសង្គ្រោះបន្ទាន់ យ៉ាង ដុតដៃដុតជើង។ នេះជា គ្រោះមហន្តរាយផ្ទួនៗដែលវាយប្រហារ ក្នុងឆ្នាំ ២០១៦នេះ ខណៈពេលនេះ សូមបងប្អូនពលករពលការនី មេត្តាប្រុងប្រយ័ត្ន ។
ជាចុងក្រោយសូមបងប្អូនអ្នកដែលនិយមលេងបណ្តាញសង្គម Facebook នាំគ្នាធ្វើឲ្យការចែករំលែកបន្តផង ដើម្បី Pray for korea ទាំងអស់គ្នា សូមអរគុណ ៕
ដោយ ៖ គន្ធា
ប្រភព ៖ ជីវិតលើទឹកដី កូរ៉េ We Cam-Share