ថៃ ៖ នៅក្នុងថ្ងៃភាគបញ្ចប់នៃរឿង "បុព្វេសន្និវាស" តារាសម្តែងស្រីនាង Bella ranee បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងនិយាយពាក្យមួយចំនួនទាំងអាល័យទៅកាន់លោកប៉ា ដែលបានបាត់បង់ជីវីតទៅហើយ ។
ក្នុងនោះផងដែរ តារាស្រីវ័យ ២៨ ឆ្នាំលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "នៅទីបំផុត បុព្វេសន្និវាស ក៏ត្រូវបានបញ្ចប់ ខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងមែនទែន ហើយមិននឹកស្មានថា វាល្អខ្លាំងមែននេះដែរ។ ខ្ញុំមិនដឹងថា គួររៀបរ៉ាប់ជាពាក្យសម្តីបែបណានោះទេ ។សុំថ្លែងអំណរគុណទៅដល់ ស្ថានីយ៍ទូរទស្សន៍។ ចាប់តាំងពីខ្ញុំចាបផ្តើមជាតារាសម្តែង ខ្ញុំពិតជាស្រលាញ់ការងារនេះខ្លាំងមែន" ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
នាង Bella ranee បន្តទៀតថា "អរគុណសម្រាប់នូវខមមិនល្អៗ។ ហើយលើកនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយចេញពីក្នុងចិត្តពិតមែន។ ហើយខ្ញុំក៏ជឿដែរថា អ្នករាល់គ្នាពិតជាយល់អារម្មណ៍របស់ខ្ញុំក្នុងពេលនេះ។ អរគុណអ្នករាល់គ្នា អរគុណដល់ការខិតខំប្រឹងប្រែង ផលិតរឿងនេះមួយនេះអោយល្អឡើយ។ អរគុណដល់អ្នកគាំទ្រ ហ្វេនរបស់ Bella ព្រមទាំងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ផងដែរ។ អរគុណដល់គ្រួសារ Hubsub គ្រួសាររបស់ខ្ញុំ និងអ្នករាល់គ្នា ដែលនៅជាមួយខ្ញុំគ្រប់ពេលវេលា។ ជាងចុងក្រោយ ក៏សុំអរគុណដល់លោកប៉ាជាទីស្នេហា។ បុរសម្នាក់ដែលខ្ញុំបានឃើញ នៅពេលដែលខ្ញុំមើលទៅព្រះច័ន្ទ ខ្ញុំដឹងថា គាត់កំពុងតែមើលមកខ្ញុំជាមួយនិងស្នាមញញឹមដ៏ធំធេង ដែលកាត់ថ្លៃមិនបាន។ កូនស្រលាញ់លោកប៉ាបំផុត" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews