CamNews

កីឡាអន្តរជាតិ 

Adidas គ្រោងនឹងចាយលុយគាំទ្រ ឲ្យក្លឹប Man United សម្រេចលទ្ធផលផ្ទេរបាន Messi និងលោក Pep Guardiola

ព័ត៌មានកីឡា៖ ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡាដ៏ធំប្រចាំនៅប្រទេសអាល្លឺម៉ង់ឈ្មោះថា Adidas បានជម្រុញឲ្យកីឡាករ Messi និង អតីតគ្រូបង្វឹកក្លឹប Barcelona គឺលោក Pep Guardiola ផ្ទេរទៅកាន់ក្លឹប Man United នារដូវកាលថ្មីនេះ ដោយក្រុមហ៊ុនមានបំណងជួយជ្រោមជ្រែងពីក្រោយ ដើម្បីសម្រេចទីផ្សារទំនាក់ទំនង។ 

ក្រុមហ៊ុន Adidas ត្រូវបានគេហទំព័រប្រចាំនៅអេស្ប៉ាញបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងចំណាយលុយផ្ទាល់ខ្លួន ដើម្បីចូលរួមជួយក្លឹប​ Man United ឲ្យសម្រេចបានទីផ្សារកីឡាករ Messi និង អាចទាញយកគ្រូបង្វឹកម្នាក់ទៀតដ៏ឆ្នើម។ ប្រភពដដែលបានបន្ដទៀតថា ក្រុមហ៊ុន Adidas គឺជាម្ចាស់ជំនួយរបស់អ្នកទាំងពីរ ហើយក៏ចង់ឲ្យពួកគេទាំងពីរផ្ទេរទៅកាន់ទឹកដីអង់គ្លេសផងដែរ។ 

កាលពីពេលថ្មីៗនេះ លោក Pep Guardiola ទើបតែចេញសារខ្លីទាក់ទងនឹងការសម្រេចចិត្ដ ទៅគ្រប់គ្រងនៅ អង់គ្លេស ដោយលោកថា អាចនឹងត្រូវរង់ចាំពីរឆ្នាំទៀត ឬមួយក៏យ៉ាងណា ប៉ុន្ដែនៅពេលនេះ ក្ដីរំពឹងទុករបស់ម្ចាស់ជំនួយ ចង់ឲ្យអ្នកទាំងពីរផ្ទេរជើងមកអង់គ្លេស។ 

ដោយយោងតាមការអះអាងរបស់គេហទំព័រ onemk បានចុះផ្សាយឲ្យដឹងថា ថ្វីត្បិតតែ Messi ក្នុងសប្ដាហ៍នេះទើបតែទួលបានពានរង្វាន់បាល់មាស ជើង​​​​ឯកពិភពលោក និងស្របពេល​ Guardiola ចង់មកគ្រប់គ្រងនៅអង់គ្លេសទៀតនោះ បើយោងតាមទំនាក់ទំនងអ្នកទាំងពីជាមួយក្រុមហ៊ុន អាចទំនងធ្វើឲ្យពួកគេគិតឡើងជាថ្មី ហើយយល់ព្រមតាមក្ដីរំពឹងទុករបស់ក្រុមហ៊ុន ដែលចង់ឲ្យលេងនិងគ្រប់គ្រងនៅអង់គ្លេស។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onemk


Tags: Sport News Messi Pep Guardiola Adidas