CamNews

កីឡាអន្តរជាតិ 

Real Madrid គ្រោងនឹងចាយលុយដល់ទៅ ២៥០ លានផោន ដើម្បីទិញកីឡាករឲ្យទាន់រដូវកាលនេះ មុនពេលត្រូវជាប់បំរាម

ព័ត៌មានកីឡា៖ ក្រោយពីទទួលបានដំណឹងដ៏ហួសចិត្ដកាលពីព្រឹកមិញថា ក្លឹប Real Madrid ត្រូវសមាគមន៍ FIFA សម្រេចហាមប្រាមមិនឲ្យទិញចូលលក់ចេញកីឡាករ​ នៅ២រដូវកាលខាងមុខទៀត មកទល់ពេលនេះ ក្លឹបក៏ស្រាប់តែលេចចេញនូវដំណឹងមួយទៀត ថាគ្រោងនឹងចាយលុយដល់ទៅ ២៥០ លានផោន ក្នុងរដូវកាលនេះតែម្ដង ។ 

ក្លឹប Real Madrid ត្រូវបានគេដឹងថា ក្លឹបគ្រោងនឹងចាយលុយឲ្យអស់ ២៥០ លានផោន សម្រាប់រដូវកាលថ្មីនេះតែម្ដង ជៀសវាងកុំឲ្យហួសពេលសម្រាប់រដូវកាលក្រោយទាន់ ។ មុខសញ្ញាកីឡាករដែលត្រូវបានក្លឹប កត់ចូលក្នុងបញ្ជីទីផ្សារនោះមានដូចជា David de Gea វ័យ ២៥ឆ្នាំជាកីឡាករចាំទីរបស់ក្លឹប Man United, Paul Pogba វ័យ ២២ឆ្នាំខ្សែបម្រើរបស់ក្លឹប Juventus, Robert Lewandowski វ័យ ២៧ឆ្នាំខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich, Sergio Aguero វ័យ ២៧ឆ្នាំ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City និងម្នាក់ទៀត Eden Hazard ខ្សែម្រើក្លឹប Chelsea ដែលជាគោលដៅសំខាន់ជាងគេ ថែមទាំងហ៊ានបង្ហាញតម្លៃទៀត​ដល់ទៅ ៨០ លានផោន។ 

សម្រាប់លទ្ធផលសម្រេចជាបន្ដទៀត ទៅជាយ៉ាងណានោះ នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ​ ប៉ុន្ដែ​វិនាទីនេះគឺជាវិនាទីចុងក្រោយរបស់ក្លឹប Real Madri​d ប្រសិនជារដូវកាលបច្ចុប្បន្ន មិនប្រញាប់ នោះទេ នឹងអាចយឺតពេលសម្រាប់ពីររដូវកាលខាងមុខទៀត ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Real Madrid