CamNews

ព័ត៌មានអន្តរជាតិ 

"វីដេអូសាហាវ ១៨+ ចាំមើល " ឆេះសាហាវ សម្លាប់មនុស្ស​ ១៨នាក់ នៅហាងម៉ាស្សា

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១៨នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានករណីឆេះហាងម៉ាស្សា បាតជើងមួយកន្លែង នៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន នេះបើយោងតាមរបាយការណ៍ ពីសារព័ត៌មាន CCTV ។




របាយការណ៍បញ្ជាក់ឲ្យដឹងថា គ្រោះអគ្គីភ័យដ៏សាហាវមួយនេះ បានឆាបឆេះឡើងនៅម៉ោង ៤ ល្ងាច ម៉ោងក្នុងស្រុកប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯហាងម៉ាស្សាបាតជើងមួយកន្លែង នាតំបន់ Tiantai ។ ប្រជុំរូបភាព និងខ្សែអាថ៍វីដេអូ បង្ហាញច្បាស់ជាក់ស្តែង ពីភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈផ្សែងដ៏ខ្មួរខ្មាញ់បានហុយចេញពីសំណង់អាគារ។ បណ្តាជនរងគ្រោះ  ដែលបានជាប់នៅខាងក្នុងនៅពេលដែលមានគ្រោះអគ្គីភ័យនោះ បានព្យាយាមរត់គចខ្លួន ដោយ ធ្វើការលោតចេញតាមបង្អួចអាគារជាន់ទី ១ ។ ប្រភពបញ្ជាក់ឲ្យដឹងថា ក្រុមការងារពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយនិងចុះទៅដល់កន្លែងកើតហេតុ ដើម្បីចេញបទអន្តរាគមន៍ តែជាអកុសល គ្រោះដ៏កំណាចបានឆាបឆេះអាយុជីវិត មនុស្ស​ ១៨នាក់ និង ២នាក់ រងរបួសធ្ងន់ ។ មូលហេតុ ដែលបណ្តាលឲ្យឆាបឆេះនោះ ពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: China Int news Hot news Breaking news Fire