CamNews

តារា 

គ្រាន់តែលោក Song joong ki លាន់មាត់ពាក្យមួយម៉ាត់ ទៅកាន់នាង Nittha ធ្វើឲ្យមហាជនស្រែកស្ទើរតែបែកបំពង់ ក!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាហើយក៏ល្បីឈ្មោះខ្លាំង លោក Song Joong Ki បានបង្ហាញវត្តមានរបស់លោកនៅទឹកដីប្រទេសថៃ រហូតធ្វើឲ្យប្រជាជនភ្លឺភ្នែកក្រោយបានឃើញសម្រស់របស់លោកនៅខាងក្រៅពិតជាសង្ហាមិនចាញ់នៅក្នុងទូរទស្សន៏ឡើយ ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា Song Joong Ki បានអញ្ជើញចូលរួមដើម្បីដំណើរការឯកអគ្គរដ្ឋទូតមួយរបស់ការដាក់លក់អីវ៉ាន់តាមរយៈប្រព័ន្ធអនឡាញ (11street online shopping) កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅឯ CentralWorld ជាន់ទីមួយនៅក្នុងប្រទេសថៃ ។ក្នុងនោះផងដែរយើងសង្កេតឃើញថា មានវត្តមានរបស់ប្រជាជនថៃជាច្រើនដែលចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង ។ 

ជាងនេះទៅទៀតក៏មានវត្តមានរបស់តារាសម្តែងស្រីល្បីឈ្មោះ នាង Nittha Jirayungyurn បានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៏ជាងនេះទៅទៀត ក្រោយពីបានជួបតួឯកស្រីក្នុងរឿង "Khun Chai Pawornruj" ហើយស្រាប់តែតារាល្បីប្រចាំប្រទេសកូរ៉េ លោក Song joong ki លាន់មាត់ថា ក្រមុំស្រុកថៃពិតជាស្រស់ស្អាតខ្លាំងមែនទែន ទើបបណ្តាលឲ្យមហាជនស្រែកស្ទើរតែបែកបំពង់ ក ព្រោះតែរំភើបនឹងពាក្យរបស់កំលោះសង្ហារូបនេះ ៕







 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ gossipstar


Tags: Song joong ki Nittha Jirayungyurn