CamNews

តារា 

Harry Styles(One Direction) ប្រាប់អំពីចំនួន នារីដែលធ្លាប់គេងជាមួយ អ្នកអាចភ្ញាក់ផ្អើល

នៅក្នុងបទសំភាសន៍មួយ របស់ទស្សនាវដ្ដី G.Q UK សំរាប់ចុះផ្សាយខែ កញ្ញ Harry Styles
សមាជិកក្រុមចំរៀងបុរសអង់គ្លេស One Direction ត្រូវបានគេសួរ អំពីចំនួននារីដែល Harry
ធ្លាប់គេងជាមួយ ។



ក្នុងចំលើយដំបូង ធ្វើអោយអ្នកសំភាសន៍ អស់សំណើចបន្តិច ដោយសារ Harry និយាយថា
តិចជាង ១០០ នាក់ ។ ក្រោយមក Harry ក៏ឆ្លើយបន្តថាវាក៏មិនច្រើនជាង ៥០ នាក់ដែរ ។ ធ្វើ
អោយអ្នកសំភាសន៍ កាន់តែចង់ដឹង ។ ជាមួយនិងចំលើយ លេងសើចបន្តិច អៀនបន្តិច Harry
ក៏បន្តថា តិចជាង ១០ នាក់ អ្នកសំភាសន៍ ក៏ជជីកសួររហូតដល់ Harry ប្រាប់ថា នារីដែលគាត់
ធ្លាប់គេជាមួយ មានតែ ២ នាក់ប៉ុណ្ណោះ តែ Harry មិនប្រាប់ថាអ្នកណាឡើយ ។ ចំនួន ២ នាក់
ពិតជាធ្វើអោយ អ្នកសំភាសន៍ មានការភ្ញាក់ផ្អើល ព្រោះជាតារាល្បីមានលុយច្រើនមែន តែមិន
គិតតែពី រឿងសប្បាយឡើយ ។

Harry Styles, GQ

ភ្ជាប់ជាមួយព័ត៌មាននេះ ក្រុមចំរៀង One Direction ទើបតែចេញបទថ្មី ដែលមានចំណងជើងថា
" Best Song Ever " ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងផងដែរ ៕ 

 


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: harry style one direction star singer entertaiment