ម៉ូតូ KTM គឺជាប្រភេទម៉ូតូធំ ដ៏ស្រស់ស្អាត និងកំពុងតែពេញនិយមបំផុតសម្រាប់មិត្តយុវវ័យកម្ពុជា
ដោយសារតែម៉ូតូម៉ូដែលនេះ ត្រូវបានរចនាម៉ូដឡើងមានរូបរាងយ៉ាងស្រស់សង្ហា ភាពទាក់ទាញ
និងមានតម្លៃសមរម្យ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតម៉ូតូ KTM បង្ហាញខ្លួនម៉ូតូ ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាត KTM RC 390
ដែលមានរូបរាង កាន់តែទាក់ទាញ ជាងស៊េរីមុនៗ ដោយបានបំពាក់អំពូលបំភ្លឺផ្លូវខាងមុខ មាន
ភ្នែកមូលតូចៗ ២ បំពង់ផ្សែងស៊ីមាំងនៅខាងក្រោមម៉ាស៊ីន និងសំបកកង់ស្ពត ដ៏ស្វិតមាំ។
ម៉ូតូ KTM RC 390 ស៊េរីថ្មីនេះ មានម៉ាស៊ីន ១ មានកម្លាំងម៉ាស៊ីន ៣៧៣សេសេ អាចបើកបរបាន
ល្បឿន ១១៥ម៉ាយ/ម៉ោង មានបំពាក់ធុងទឹកត្រជាក់ការពារម៉ាស៊ីននិងមានទម្ងន់១៤៧គឺឡូក្រាម៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed