CamNews

ថៃ​បញ្ជួន​ជន​ជាតិ​ខែ្មរ​៦​នាក់ឡើង​តុលា​ការ ដោយសារពាក់​ព័ន្ធ​​នឹង​ករណី​ឈើ​គ្រញូង

កាលពី​ថ្ងៃទី​៣១​ ខែ​តុលា ឆ្នាំ​២០១២ តម្រួត​សៀម​នៅ​ស្រុក​អារញ្ញប្រា​ថេត ប្រ​ទេស​ថៃ
បាន​បញ្ជួន​ជនជាតិ​ខែ្មរ​៦ នាក់ ដែល​មាន​ការពាក់​ព័ន្ធទៅ នឹង​ករណី​ឈើ​គ្រញូង ៨ ដុំ
និង​រថយន្ដ​២ គ្រឿង ទៅកាន់​តុលា​ការ ខេត្ដ​ស្រះកែវ ដោយ​ចោទ​ប្រកាន់ពីបទ​នាំ​ឈើ​
គ្រញូង​មកកាន់ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្ដរជាតិ​ខ្លងលឹក-ប៉ោយប៉ែត។


កាលពីវេលា​ម៉ោង ១០.១៥ នាទី ព្រឹកថៃ្ងទី​ ២៩ ខែ តុលា ឆ្នាំ ២០១២ ស្ថិតនៅ​ក្នុង​ភូមិ ខ្លោង​ថចាន់
ឃុំ ខ្លោងថ​ចាន់ ស្រុក អារញ្ញ​ប្រាថេត ខេត្ដ​ស្រះកែវ  ទាហាន​ឈុតខ្មៅ​សៀម វីរសេនា​ធំលេខ ១២
ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែនកម្ពុជា-សៀម ស្ថិត​នៅក្នុង​ស្រុក អារញ្ញ​ប្រាថេត ខេត្ដ ស្រះកែវ
បាន​ឃាត់​រថយន្ដ ២ គ្រឿង បើកបរ​ដោយ​ជនជាតិ​ខែ្មរ ក្នុងនោះ​ដែរ ទាហាន​ឈុតខ្មៅ​ថៃ បានឆែក
ឆេរ​រថយន្ដ ទាំង ២ គ្រឿង បានរក​ឃើញ​ឈើគ្រញូង​ចំនួន ៨ ដុំ ដែល​បង្កប់នៅ​បាត​រថយន្ដ និងឃាត់
ខ្លួន​ជនជាតិ​ខ្មែរ ៦ នាក់ ទី១ មាន​ឈ្មោះ ចៀន ជីវ័ន្ដ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ទី២ មាន​ឈ្មោះ ហ៊ឹម
សំអាត ភេទ ប្រុស មាន​អាយុ ២៧ ឆ្នាំ, ទី៣ ចាន់ សូនី ភេទ ប្រុស មានអាយុ ២០ ឆ្នាំ, ទី៤ មានឈ្មោះ
ចាន់ វាសនា ភេទ ប្រុស មាន​អាយុ ២៣ ឆ្នាំ, ទី៥ មាន​ឈ្មោះ សឿ ជាឡា ភេទ ប្រុស មានអាយុ ២៧
ឆ្នាំ។

ជនជាតិខ្មែរទាំង ៦ នាក់ ដែល​នគរបាល​សៀមឃាត់​ខ្លួននេះ បានអះអាង​នៅមុខទាហាន​ឈុតខ្មៅ
ពួកគេ​បានដឹក​ឈើ​គ្រញូង​នេះ ពីឃ្លាំង​មួយ​កន្លែងដែល​ស្ថិតនៅ​ក្នុង​ស្រុក អារញ្ញប្រាថេត ពួកគេមិន​
មែនជាម្ចាស់​ឈើទេ គឺពួក​គេស៊ីឈ្នួល​ដឹកតែ​ប៉ុណ្ណោះ។

ទំព័រ PL ដកស្រង់ប្រភពពីប្រទេសថៃ បានអោយ​ដឹងថា ក្រុមត​ម្រួត​ថៃបាន​បន្ដការ​ស្រាវជ្រាវ រក
​មេខ្លោង​ដែល​ជាជន​ជាតិ​សៀម​នៅពី​ក្រោយ ការដឹក​ជញ្ជូន​ឈើគ្រ​ញូងនេះ​៕

 

ដោយ ៖ សុផល
ប្រភព ៖ PL



Tags: Thai Land Khmer arrested