កំពង់ចាម៖ ភ្ញៀវទេសចរបរទេស ជនជាតិអូស្រ្តាលី ៦នាក់ ស្រី២នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារធ្លាក់ពីលើភ្នំ ហាន់ជ័យ ពេលកំពុងដើរកម្សាន្តនាម៉ោង ៨ និង៥០នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អធិការនគរបាលស្រុកកំពង់សៀម លោក ប៉ាក់ ជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹង ក្រោយ កើតហេតុភ្លាមៗថា នៅមុនពេលកើតហេតុ ភ្ញៀវទេសចរបរទេសទាំង ៦នាក់ បានឡើងទៅ ដើរកម្សាន្តលើភ្នំហាន់ជ័ យ។
ខណៈកំពុងដើរលេងភ្ញៀវទេសចរទាំង ៦នាក់ បានទៅផ្អែកនឹងបង្កាន់ដៃ ដែលគេរាំងនៅតាមជើងភ្នំ ដើម្បីដើរ កម្សាន្ត ស្រាប់បង្កាន់ដៃនោះបាក់ ធ្វើជនបរទេសទាំង ៦នាក់ធ្លាក់ចុះមក ទាំងអស់តែម្តង។
បើតាមលោក ប៉ាក់ ជាតិ ជនបរទេសទាំង ៦នាក់ បានរងរបួសធ្ងន់ និងស្រាល ហើយសមត្ថកិច្ច ក៏បានប្រតិបត្តការ ដឹកបញ្ជូនពួកគេទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ៕