កាលពីព្រឹក មិញនេះ នៅកម្ពុជា គឺជាពេលយប់ នៅប្រទេសរុស្ស៊ី ជាពេលដែល ពួកគេកំពុងទទួល ស្វាគមន៍កីឡាករ មកពីប្រទេសផ្សេងៗ ហើយក៏ជាពេល ដែលរុស្ស៊ី បង្ហាញសមត្ថភាព និងវប្បធម៌ របស់ខ្លួន ផងដែរ ទៅកាន់ពិភពលោក ។ នោះគឺជា កម្មវិធី នៃការបើក សម្ភោធ កីឡាអូឡាំពិក រដូវ រងា Sochi 2014 ។ ទស្សនិកជន ប្រមាណ ៤ ម៉ឺននាក់ បានធ្វើជា សាក្សីក្នុង កម្មវិធីនេះ ផ្ទាល់តែម្តង នៅឯ កីឡាដ្ឋាន Fisht Olympic Stadium ។ ចំណែកទស្សនិកជន រាប់ពាន់លាន នាក់ផ្សេងទៀតក៏បាន ទស្សនា ការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ផងដែរ ។ ពិភពលោក បានឃើញស្នាដៃ របស់ រុស្សីយ៉ាងច្បាស់ ដែលបង្ហាញនូវ សមត្ថភាពនិង បច្ចេកវិទ្យា របស់ខ្លួន ប៉ុន្តែ នៅតែអាច រក្សាបាននូវ អត្តសញ្ញាណ្ណ ជាតិជានិច្ច ។ ខាងក្រោមនេះ ជារូបថតដែល ផ្តិតយកបាន ពីកីឡាដ្ឋាន ផ្ទាល់តែម្តង សូមអញ្ជើញ ទស្សនិកជន ចូលរួមទស្សនា ទាំងអស់គ្នា ៕