CamNews

តារា 

នាង Toey Jarinporn ទម្លាយទំនាក់ទំនងរបស់ខ្លួន និង Boy Pakorn

ព័ត៌មានកំសាន្ត ៖ តារាស្រីរាងតូចច្រឡឹង នាង Toey Jarinporn និងតារាសម្តែងរួមប៉ុស្តិ៍ទូរទស្សន៍លោក Boy Pakorn ត្រូវបានទម្លាយទំនាក់ទំនងរបស់ពួកគេឲ្យមហាជនបានដឹង ដោយគ្មានការភ័ន្តច្រឡំតទៅទៀតឡើយ ។ 

កាលពីថ្ងៃទី​ ២៧ ខែមេសា នេះ នាង Toey Jarinporn បានទម្លាយប្រាប់អ្នកកាសែតថា រវាងទំនាក់ទំនងរបស់នាងនិង លោក Boy Pakorn គឺរាប់អានគ្នាជាបងប្អូនយូរណាស់មកហើយ តាំងពីមុនពេលដែលនាងមានមិត្តប្រុសទៅទៀត ។ ម្យ៉ាងវិញពួកគេទាំងពីរជិតដិតនឹងគ្នាដោយសារតែសម្តែងរឿងជាមួយគ្នាជារឿយៗនិងចេញទៅកម្មវិធីជាច្រើនជាមួយគ្នា ។

គួរបញ្ជាក់ឲ្យដឹងថា នាង Toey Jarinporn មានមិត្តប្រុសរួចទៅហើយ លោកគឺជាកូនកាត់ទៀតផង បុរសម្នាក់នោះគឺមានឈ្មោះថា Alex Rendell ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ gossipstar


Tags: Toey Jarinporn Joonkiat Alex Rendell Boy pakorn