CamNews

កំសាន្ត 

កម្មវិធី American Idol នឹងនៅតែ បន្តក្នុងឆ្នាំ ២០១៣

វាបានក្លាយជាការពិតហើយដែលកម្មវិធី American Idol នឹងបន្តដំណើរការក្នុងការជ្រើសរើស
តារាចម្រៀងចេញពីសំណាក់មហាជនទូទៅក្នុងសហរដ្ឋអាមេរិកបន្តរទៀតនោះ។ អ្នកទាំងអស់
គ្នាបានដឹងថាកម្មវិធីនេះត្រូវបានបង្កើតឡើងដោយមាន Simon Cowell និង Randy Jackson
ជាអ្នកដាក់ពិន្ទុខណៈដែល Ryan Seacrest គឺជាពិធីករក្នុងកម្មវិធីនេះតាំងពីដើមមកម្លះដែលមក
ដល់ពេលនេះគឺ ១២ ឆ្នាំមកហើយ។

ក្នុងរដូវកាលទី ១១ ក្នុងឆ្នាំ ២០១២ ដែលបានបញ្ចប់ទៅគណៈវិនិច្ឆ័យ ២ រូបគឺ Lenifer Lopez
និង Steven Taylor បានដាក់ពាក្យសុំឈប់ពីមុខងារព្រោះមានការរវល់បន្ទាប់មកការជ្រើស
រើសតារាមកធ្វើជាអ្នកដាក់ពិន្ទុបានក្លាយជាបញ្ហាមួយ ហើយគេឃើញមានតារាមួយចំនួនបាន
បង្ហាញសកម្មភាពដែលចង់ក្លាយជាអ្នកកាត់សេចក្ដីដាក់ពិន្ទុក្នុងកម្មវិធីនេះណាស់ផងដែរដូចជា
Justin Bieber ជាដើម ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ Ryan Seacrest បានប្រកាសជាផ្លូវការរួច
ហើយថា អ្នកកាត់សេចក្ដីថ្មីក្នុងកម្មវិធីគឺ Mariah Carey, Nicki Minaj. Kieth Urban និង Randy
Jackson ហើយកម្មវិធី American Idol រដូវកាលទី ១២ ដែលនឹងធ្វើឡើងក្នុងខែមករាឆ្នាំក្រោយ
នេះនឹងធ្វើឡើងដូចធម្មតា៕

ដោយ៖ ម៉ូកា 


Tags: american idol tv show