CamNews

តារា 

Park Bom (2NE1) ត្រូវបានគេរិះគន់ ដោយសារកំហុសក្នុងកម្មវិធី Running Man

ក្នុងវគ្គថ្មីរបស់កម្មវិធី Running Man របស់ទូរទស្សន៍ SBS ដែលមានវត្តមានរបស់ក្រុម 2NE1
ចូលរួមនោះ បានក្លាយជាប្រធានបទមួយ យ៉ាងក្តៅគគុករបស់ទស្សនិកជន ដោយសារតែ
កំហុសតូចមួយរបស់ Park Bom ។

ក្នុងវគ្គថ្មីនេះ Park Bom និង Minzy បានចូលជាសមាជិកក្រុមជាមួយ Yoo Jae Suk និង Lee
Kwang Soo
 ដើម្បីប្រកួតគ្នាជាមួយ សមាជិកផ្សេងក្រុមផ្សេងទៀត ។ ក្នុងកំហុសនោះគឺពេល
ដែល Park Bom ជិះឡានខាងក្រោយ តែមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាព បើទោះបីជាមាន
ស្លាកសញ្ញាពណ៌មាស នៅជាប់ទីនោះក៏ដោយ ។



ទស្សនិកជនបាននិយាយថា ទោះបីនេះជាកំហុសតូចមួយក៏ដោយ តែវាក៏ជះឥទ្ធិពល និងជា
គំរូអាក្រក់ដល់ទស្សនិកជនផងដែរ ។ ខាងអ្នករៀបចំកម្មវិធី Running Man និយាយថា កំហុស
មួយនេះ គឺអចេតនាទេព្រោះ មុននេះនាងបានពាក់ខ្សែក្រវាត់សុវត្ថិភាព តែបន្ទាប់ពីចុះទៅធ្វើ
បេសកកម្មហើយ ប្រញ៉ាប់ឡើងមកវិញ ទើបនាងភ្លេចមិនបានពាក់ ។ អ្នករៀបចំសន្យាថាមិន
អោយកំហុសបែបនេះ កើតឡើងសារជាថ្មីឡើយ ។

មូលហេតុដែលកំហុសតូចនេះ អាចក្លាយជាប្រធានបទ ដែលគេលើកយកមក ជជែកវែកញែក
និងរិះគន់ គឺព្រោះតែប្រទេសកូរ៉េ កំពុងពង្រឹងច្បាប់ ចរាចរដោយសារ គ្រោះថ្នាក់ចរាចរកើតឡើង
ច្រើនពេក ទើបកំហុសតូចនេះ ធ្វើអោយគេលើកយកមក រិះគន់យ៉ាងខ្លាំង​​ ៕ 

 


ដោយ ៖ លីលី
ប្រភព ៖ zing 


Tags: 2ne1 new star singer tv park bom mistake running man sbs