ដោយទទួលឥទ្ធិពលពីជំនាន់ Elizabeth ដូច្នេះ Oscar de la Renta ក៏បានបង្ហាញនូវកម្រងសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ដែលមានច្រើនពណ៌ និងមានភាពទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ New York Fashion Week Spring/ Summer ២០១៤ ។
Oscar de la Renta ធ្លាប់បានបង្ហើបប្រាប់ Women's Wear Daily ថា រូបភាពរបស់ ស្ដ្រីជាឥស្សរជនពីររូប គឺ Anne និង Mary Fitton ធ្លាប់បានបង្ហាញខ្លួននៅក្នុងអារម្មណ៍របស់គាត់ ពេលដែលគាត់កំពុងរចនាម៉ូដែលសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ២០១។
អ្នកប្រហែលជានឹងមិនបានឃើញប្រការខាងលើនេះ នៅក្នុងកម្រងសម្លៀកបំពាក់រ៉ូបរាងអក្សរA មានរូបផ្កា ពងជីងចក់ ជាដើម ប៉ុន្ដែនៅតែអាចមានអារម្មណ៍ដឹងច្បាស់អំពីបរិយាកាសនៃជំនាន់ក្សត្រី Elizabeth I តាមរយៈកអាវប៉ាក់រំយោល កអាវផ្នត់ និងសសៃគុជខ្យង បង្ហាញខ្លួននៅលើឆាកបង្ហាញម៉ូដ។
សូមទស្សនាស្វែងយល់នូវម៉ូដែលសម្លៀកបំពាក់របស់ Oscar de la Renta ដែលត្រូវបានឧទ្ទេសនាមនៅលើឆាកបង្ហាញម៉ូដ ក្នុងព្រឹត្តិការណ៍ New York Fashion Week រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១៤ ដូចខាងក្រោម ៖
ដោយ ៖ តារា
ប្រភព ៖ ashionologie