CamNews

កីឡា 

Liverpool នឹងអវត្ដមាន ខ្សែប្រយុទ្ធមួយរូប រហូតចប់រដូវកាលនេះ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Liverpool បានទទួចប្រាប់អ្នកសារព័ត៌មានថា Liverpool កំពុងតែអវត្ដមានខ្សែ​ប្រយុទ្ធម្នាក់ហើយគឺកីឡាករ Daniel Sturridge ក្រោយពីមានបញ្ហារបួសកាលពីប្រកួតគ្នាជាមួយ  Blackburn កាលពីជាង ២សប្ដាហ៍មុន ។​

យោងតាមការផ្សព្វផ្សាយរបស់ប៊ីប៊ីស៊ី បានឲ្យដឹងថា Daniel Sturridge បានមានបញ្ហារបួស ២កន្លែងគឺ ត្រ​គៀក​និង ភ្លៅកាលពីកីឡាករទៅប្រកួតប៉ះជាមួយ Blackburn ក្នុងព្រឹត្ដិការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។​ ប្រភពព័ត៌មានបានបន្ដទៀតថា កីឡាករម្នាក់នេះ បានមានបញ្ហាអស់រយៈពេលជាច្រើនខែកន្លងមកហើយ​ ប៉ុន្ដែមិនទាន់ជាដាច់នៅឡើយ ។ ហើយប្រកួតចុងក្រោយនេះ​ កីឡាករត្រូវប្ដូរជើងប្រកួត ជំនួសដោយកីឡាករ ​Lambert នៅនាទីទី ៨៥។ 

លោក Brendan Rodgers បានអះអាងបន្ថែមទៀតផងដែរថា ពួកយើងនឹងមានឱកាសជួបគាត់ម្ដងទៀតក្នុងទី​លានប្រកួត ប្រសិនបើរបួសគាត់ជាសះស្បើយ ក្នុងរដូវកាលនេះ។ ប៉ុន្ដែបើតាមការពិនិត្យ Daniel Sturridge និង អវត្ដមានរហូតចប់រដូវកាលនេះតែម្ដង។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Liverpool Daniel Sturridge