CamNews

តារា 

Bella នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ក្នុងពេលឆាប់ៗនេះ

កំសាន្ត ៖ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ តារាសម្តែងស្រីនាង Bella ranee បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមពិធីគំរប់​ខួបចំនួន ៣ ​ឆ្នាំ​របស់ទូរទស្សន៍ ភីអិនអិន ។ 

យោងតាមការបង្ហោះរបស់ផេក ThirTeen Terrors - Cambodia បានឲ្យដឹងថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ។

គួរបញ្ជាក់ឲ្យដឹងថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីប៉ុន្មានខែមុន មិត្តស្រីរបស់លោក Weir sukollawat ក៏បានទទួលនូវមហាកត្តិយសបានចូលថ្វាយបង្គំគាល់សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ ថែមទៀតផង ៕







ដោយ ៖ គន្ធា


Tags: Bella ranee Weir sukollawat