ការលួងលោមដោយប្រើប្រាស់ល្បិច "អ្នកក្លាហានឆ្លងមិនរួចដំណាក់កាលស្រីស្អាត" ឬនិយាយ
អោយចំថា ប្រើស្រីដើម្បីទាក់ម៉ូយ បានក្លាយជារបៀបមួយដែលគេប្រើប្រាស់ដើម្បីបោកប្រាស់
មនុស្សអោយជឿងប់នឹងប្រព័ន្ធ Network Martketing ដែលជារបរខុសច្បាប់ ១០០% នៅប្រទេស
ចិន។
ព័ត៌មានមួយនេះគឺដើមទងចេញមកពីបុរសម្នាក់ឈ្មោះ Zhu ដែលមកពីខែត្រ Henan ប្រទេសចិន
បានស្គាល់នារីម្នាក់នៅ Nanjing តាមរយៈ Sina Wiebo ដែលជាគេហទំព័របណ្ដាញសង្គមរបស់
ចិនហើយបានរាប់អានគ្នាជា មិត្តប្រុស មិត្តស្រី សង្សារបានជាង ១ ឆ្នាំ។ ហើយបុរសម្នាក់នេះត្រូវ
បានសង្សាររបស់ខ្លួនទាក់ទងអោយមកទីក្រុង Jiangsu ដើម្បីពិភាក្សារការរកស៊ីថ្មី។
ប៉ុន្តែអ្វីដែលគេបានរកឃើញនោះគឺថា បុរសម្នាក់នេះបានដឹងថាមិត្តស្រីរបស់ខ្លួននេះយកខ្លួនជា
សង្សារព្រោះគ្រាន់តែចង់អោយខ្លួនចួលរួមក្នុងក្រុមលក់ផលិតផលបោកបែប Network Marketing
ឬហៅមនុស្សទិញផលិតផលដាក់បណ្ដាញយកលុយ ប៉ុណ្ណោះដែលមុខរបរ Network Marketing
នេះគឺជារបរមួយដែលខុសច្បាប់នៅប្រទេសចិន។ Zhu បានគិតថាចាកចេញពីក្រុមហ៊ុននោះប៉ុន្តែ
នារីជាសង្សារបានឃាត់គេអោយនៅ ហើយបាននិយាយលោងលោម អោយបុរសជាសង្សារយក
ប្រាក់មកទិញជញ្ជៀន ដើម្បីបានឈ្មោះក្នុងបណ្ដាញ Network Marketing ហើយគេសន្យាថាគេ
នឹងរៀបការជាមួយ Zhu ក្រោយពេលធ្វើការងារបោកប្រាស់នេះបាន ២ ទៅ ៣ ឆ្នាំជាមួយគ្នា។
ជាអកុសលសម្រាប់នារីកំសត់ម្នាក់នេះ Zhu បានយល់ច្បាស់ពីបំណងរបស់អ្នកទាំងអស់នោះគេ
បានសម្រេចចិត្តចេញពីក្រុមហ៊ុននោះនៅពេលយប់ហើយបានរាយការណ៍ពីក្រុមប្រកបរបររកស៊ី
ខុសច្បាប់នេះទៅប៉ូលីស ក្រុមប៉ូលីសបានរកឃើញថាក្រុមហ៊ុននេះគឺលក់ជញ្ជៀន ដោយបានប្រើ
បណ្ដាញ Network Marketing ធ្វើជាធ្នាក់ ហើយដល់ពេលនេះបានប្រើល្បិចស្រីស្អាតទៀតផង។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះមាន សាខាទៀតផង ដែលក្នុងសាខាធំនេះគេចាប់បានអ្នកដែល
ប្រើប្រាស់បណ្ដាញនេះដើម្បីបោកគេជាង ៦០ នាក់។
មានមនុស្សជាច្រើនដែលបានចេញមុខមកបកស្រាយថាពួកគេធ្លាប់ត្រូវបានចាញ់ល្បិចស្រីស្អាត
បែបនេះរួចមកហើយ ដែលគេបានប្រើស្រីស្អាតមកទាក់មនុស្សតាម Internet ហើយបោកអោយ
ចូលរួមក្នុង Network Marketing ដែលនារីជាកាមទេពក្លែងក្លាយបាន សន្យាថានឹងរៀបការ បង្កើត
គ្រួសារជាមួយគេ។ គួរបញ្ជាក់ផងដែរថា នៅប្រទេសជាច្រើនដូចជា ប្រទេសចិន ឥណ្ឌា ប្រទេស
មួយចំនួន នៅអ៊ឺរ៉ុប នឹងរដ្ឋភាគច្រើននៅ សហរដ្ឋអាមេរិក បានចាត់ទុកប្រព័ន្ធមុខរបរ Network
Marketing នេះជារបរខុសច្បាប់ ដែលមានច្បាប់ចែងជាពិសេស ដោយឡែកនៅកម្ពុជាយើងនេះ
វិញបណ្ដាញបែបនេះកំពុងតែរាលដាលខ្លាំងណាស់ដែរ តែមិនទាន់មានច្បាប់ចែងនោះទេ៕
ដោយ៖ ផានិត
ប្រភពពី៖ wantchinatimes