CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ កំពូលក្រុមជិះរថយន្ត Drift នៅអារ៉ាប់រួម

ប្រទេសអារ៉ាប់រួម នរណាៗក៏ស្គាល់ដែរថាជាប្រទេសអ្នកមានហើយគ្មានទេស្រា (ព្រោះសាសនា
របស់គេហាមមិនអោយមានជាតិស្រវឹង) តែសាសនារបស់គេគឺហាមមិនអោយផឹកស្រាស្រវឹង
តែមិនមានហាមមិនអោយលេងជិះរថយន្តជ្រែគ្នាឯណា។

វីដេអូខាងក្រោមនេះគឺត្រូវបានគេបង្ហោះលើ Internet ដែលជាទិដ្ឋភាពដែលក្រុមអ្នកបើកបររថយន្ត
ទំនើបៗនាំគ្នាជិះជ្រែពេញផ្លូវទាំងព្រឹក ហើយគេសង្កេតឃើញមានអ្នកចូលរូមទស្សនាច្រើនកុះករ
ផងដែរ។ អ្នកបើកបរទាំងអស់នោះសុទ្ធសឹងតែជាអ្នកជំនាញព្រោះគេឃើញមានអ្នកខ្លះអាចបង្វិល
រថយន្តកំពុងបើកក្នុងល្បឿនលឿនដល់ទៅ ៣ ជុំឯនោះ។ គិតៗទៅអ្នកបើកបរទាំងនេះគឺពិតជាគួរ
អោយស្ញើចសរសើរពួកគាត់ណាស់ តែអ្នករាល់គ្នាដែលមើល វីដេអូនេះហើយគួរណាកុំយកតម្រាប់
តាមអីល្អជាងព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ៕

ដោយ៖ ម៉ូនីកា
ប្រភពពី៖ Liveleak 


Tags: Arab cars